រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្រ្ដីការបរទេសអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៊ី

 (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយលោកស្រី Amanda Milling អនុរដ្ឋមន្រ្ដីការបរទេសនៃចក្រភពអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៊ី ក្នុងអំឡុងពេលនៃទស្សនកិច្ចរបស់លោកស្រី នៅព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះ ធ្វើឡើងនៅទីស្តីការក្រសួងការបរទេស៕