(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ផ្សាររដ្ឋទាំងអស់ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ឲ្យពង្រឹងបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យបាន ខ្លាំងក្លាបន្ថែមទៀត ខណៈដែលជំងឺកូវីដ-១៩ ប្រភេទ «អូមីក្រុង» បាននិងកំពុងឆ្លងចូលសហគមន៍ ហើយនោះ ពិសេសត្រូវជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទៅចាក់ វ៉ាក់សាំងដូសមូលដ្ឋាន ដូសជំរុញទី៣ និងដូសទី៤ ឲ្យបានគ្រប់គ្នា។
ការជំរុញបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ នៅក្នុងកិច្ចប្រជុំតាម រយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) ជាមួយនឹងអាជ្ញាធរ ខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួន ទៀត ស្ដីពីការជំរុញការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា មកដល់ពេលនេះជំងឺកូវីដ-១៩ ប្រភេទ «អូមីក្រុង» បាននិងកំពុងរាលដាលចូលទៅក្នុងសហគមន៍ហើយ ដូច្នេះអ្វីដែលយើងត្រូវ អនុវត្ត ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ គឺអាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹង វិធានការការពារ ពិសេសគឺការអនុវត្ត «៣កុំ និង៣ការពារ» របស់ប្រមុខរាជរដ្ឋាភិបាល វិធានការ សុខាភិបាលនិងមួយវិញទៀត។ ជំរុញការចាក់វ៉ាក់សាំងដូសជំរុញ នៅតាមទីតាំង ទាំង៤២ ដែល បានរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនិងបង្កើតទីតាំងចាក់វ៉ាក់សាំង បន្ថែមទៀត ដើម្បីពង្រីកការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋទាំងមូលដ្ឋានដូសជំរុញ ឬទី៣ និងដូសទី៤ ឲ្យបានគ្រប់គ្នា។លោកបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ វាជាអាវ ក្រោះ ដ៏រឹងមាំមួយ ក្នុងការបង្ការទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩ ប្រជាពលរដ្ឋមិនមានឆ្លងកូវីដ-១៩ ។
ឯកឧត្តម ក៏បានបញ្ជាក់ទៀតថា បងប្អូនប្រជាពលរដ្ឋទាំងអស់ គឺត្រូវតែទទួលនូវការចាក់វ៉ាក់សាំង ទាំងដូសជម្រុញ និងដូសទី៤ អោយបានគ្រប់គ្នា ដោយមិនគិតថា ពួកគាត់ពីមុនចាក់វ៉ាក់សាំងនេះ នៅទាហាន ឬ ចាក់នៅតាមបណ្តាខណ្ឌជាមួយផ្នែកស៊ីវិលនោះទេ គឺត្រូវតែចាក់ជូនពួកគាត់ ជៀស វាងកុំឲ្យលេចឮ ពាក្យថា ពួកគាត់មកទទួលការចាក់វ៉ាក់សាំងហើយ យើងមិនបានចាក់ជូនពួកគាត់។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកន្លែងផ្ដល់សេវាការ ចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានចំនួន ៤២ទីតាំង។ គ្រប់មន្ទីរអង្គភាព ជំនាញ ពាក់ព័ន្ធទាំងអស់ត្រូវធ្វើការណែនាំដល់មន្រ្តីគ្រប់លំដាប់ ថ្នាក់ត្រូវបន្តអនុវត្ត «៣ការពារ និង៣កុំ» ត្រូវគោរពតាមវិធានការ របស់ក្រសួងសុខាភិបាលជាពិសេ ស មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញត្រូវចេញលិខិត ជូនដល់មាតាបិតា អាណាព្យាបាល សិស្សទាំងអស់ ត្រូវទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ទាំងដូសមូល ដ្ឋាន ទាំងដូសជំរុញដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគ បំប្លែងខ្លួនថ្មីប្រភេទ «អូមីក្រុង» ដែលកំពុងតែចូលមកដល់សហគមន៍ហើយ ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានប្រកាសពីការប្រគល់ម៉ាសមួយចំនួន ទៅអាជ្ញាធរ ខណ្ឌទាំង១៤ផងដែរ ដោយក្នុងមួយខណ្ឌ ទទួលបានម៉ាស់ ចំនួន១ម៉ឺនម៉ាស និងផ្សាររដ្ឋទាំងអស់ នៅទូទាំរាជធានីភ្នំពេញក្នុងមួយផ្សារៗ ទទួល បានម៉ាសចំនួន៥០,០០ម៉ាស ដើម្បីចូលរួមក្នុងការ បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយកន្លងមកនេះ យើងអនុវត្តនូវវិធាន ការការពារទប់ស្កាត់ជម្ងឺកូវីដ-១៩នេះ បានល្អប្រសើរហើយ ដូច្នេះយើងត្រូវបន្តអនុវត្តនូវវិធានការទាំងនេះឲ្យបានល្អ ប្រសើរថែម ទៀត ដើម្បីឈានទៅកាត់ផ្តាច់ជម្ងឺកូវីដ-១៩ ប្រភេទ «អូមីក្រុង» ដែលបាននិងកំពុងឆ្លងចូលទៅក្នុង សហគមន៍នេះ ឲ្យបាន។
ជាងនេះទៅទៀត ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា ខណៈដែលពិភពលោកទាំងមូល បានកំពុងតែរងគ្រោះ ដោយសារជំងឺកូវីដ-១៩ តែបែរជាប្រទេសកម្ពុជាយើងអាចគ្រប់គ្រងការឆ្លង រាលដាលជំងឺកូវីដ-១៩ បាននោះ វាជាមោទក ភាពមួយរបស់កម្ពុជា ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ក៏កាន់តែល្អប្រសើរផងដែរ៕