អភិបាលខេត្តព្រះសីហនុដឹកនាំមន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ចាប់ពីចំណុចតភ្ជាប់ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ទៅដល់ព្រំប្រទល់ខេត្តកំពង់ស្ពឺ

 (ព្រះសីហនុ)៖ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ចាប់ពីចំណុចតភ្ជាប់ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ទៅដល់ព្រំប្រទល់ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសអញ្ជើញដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ចាប់ពីចំណុចតភ្ជាប់ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ទៅដល់ព្រំ ប្រទល់ខេត្តកំពង់ស្ពឺលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងដោយមាន ការចូលរួមពីតំណាងក្រុមហ៊ុនស្ថាបនា តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស មន្ត្រីបច្ចេកទេស ពាក់ព័ន្ធរបស់ខេត្តផងដែរ។

ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ចុះពិនិត្យ ដោយផ្ទាល់នូវវឌ្ឍនភាពនៃការអនុវត្តការងារស្ថាបនាផ្លូវ ល្បឿនលឿនក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ និងបានស្នើឱ្យក្រុមហ៊ុនទទួលការ ត្រូវពន្លឿនការស្ថាបនា ឱ្យបានឆាប់រួចរាល់ តាមស្តង់ដារបច្ចេក ទេស និងផែនការដែលបានគ្រោងទុក។

សូមបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អនុវត្តនការស្ថាបនាដោយ ក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនវិនិយោគបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវ កម្មស្ពានថ្នល់ចិន(CRBC) និងត្រួតពិនិត្យ បច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. គ្រោងចំណាយថវិកាប្រមាណ ២០១៩ លានដុល្លារ អាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណត រថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន៤កន្លែង។

ផ្លូវល្បឿនលឿននេះ បានឆ្លងកាត់ខេត្តកំពង់ស្ពឺប្រវែង៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។ គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុង ព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុត នៅកម្ពុជា ជួយកាត់បន្ថយពេលវេលា ធ្វើដំណើរពីរាជធានីភ្នំពេញទៅកំពង់ផែសមុទ្រក្រុងព្រះសី ហនុពីចំនួនប្រាំម៉ោងថយមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ៕