ហ្វីលីពីនចុះកិច្ចព្រមព្រៀងទិញនាវាចម្បាំង ២គ្រឿងពីកូរ៉េខាងត្បូង, មានតម្លៃសរុបជាង ៥០០ លានដុល្លារ


 (ម៉ានីល)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅរសៀលថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១អោយដឹងថា រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ឌែលហ្វីន ឡូរិនហ្សាណា (Delfin Lorenzana) បានថ្លែងនៅថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសដីកោះនេះបានបញ្ជាទិញ នាវាចម្បាំង ថ្មីៗចំនួន ០២គ្រឿងពីក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ (Hyundai Heavy Industries) របស់ប្រទេសកូរ៉េ ខាងត្បូង ដើម្បីធ្វើទំនើបកម្មកងទ័ពជើងទឹកខ្លួន ខណៈដែលខ្លួនកំពុងប្រឈមមុខនឹងបញ្ហា នៅតំបន់ សមុទ្រចិនខាងត្បូង។

កិច្ចព្រមព្រៀងតម្លៃ ៥៥៦លានដុល្លារអាមេរិក ជាមួយក្រុមហ៊ុនយក្សកូរ៉េខាងត្បូងខាងលើនេះ បាន កើតមានឡើង ៥ឆ្នាំ បន្ទាប់ពីក្រុមហ៊ុនដដែលនេះ បានឈ្នះកិច្ចព្រមព្រៀងសាងសង់នាវាយោធា ខ្នាតតូច ចំនួនពីរគ្រឿងពីមុនសម្រាប់ កងទ័ពជើងទឹកហ្វីលីពីនដូចគ្នា។ នាវាយោធាខ្នាតតូចទាំងពីរគ្រឿងមុននេះ គឺជាប្រភេទនាវាជំនួយដែលមានល្បឿនលឿន ដែល នឹងត្រូវប្រើប្រាស់ក្នុងការការពារ នាវាចម្បាំងធំៗពីការវាយប្រហារ។

លោក Delfin Lorenzana បានគូសបញ្ជាក់នៅក្នុងសុន្ទរកថាមួយ នៅឯពិធីចុះហត្ថលេខាលើកិច្ច ព្រមព្រៀងខាងលើ នៅទីក្រុងម៉ានីលថា «គម្រោងនេះនឹងផ្តល់ឱ្យកងទ័ពជើងទឹកហ្វីលីពីន នូវនាវា ចម្បាំងទំនើបៗចំនួន ០២គ្រឿង ដែលមានសមត្ថភាពប្រឆាំងនឹងនាវាចម្បាំងផ្សេងទៀត ក៏ដូចជានា វាមុជទឹក និងការវាយប្រហារតាមដែនអាកាសជាដើម»