(កណ្ដាល)៖ ដើម្បីធានាគុណភាពផ្លូវមានគុណភាពប្រើប្រាស់យូរ អង្វែងប្រកបដោយសុវត្ថិភាព ក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិ ការក្រសួង និងជានុប្រធានគណៈកម្មការ សម្របសម្រួល ជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស អមដំណើរដោយ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការសម្រប សម្រួលជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស បានដាក់ ជញ្ជីងចល័ត ដើម្បីត្រួតពិនិត្យ និងឃាត់ រថយន្តដឹកលើសទម្ងន់កំណត់ ធ្វើដំណើរតាមដងផ្លូវជាតិលេខ៦A ស្ថិតនៅឃុំព្រែកញ្ចាញ ស្រុកមុខ កំពូល ខេត្តកណ្ដាល នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ។
ស្ថិតក្នុងប្រតិបត្តិការនេះ ក៏មានវត្តមានចូលរួមដោយប្រតិភូអមដំណើរដោយលោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន នៃគណ:កម្មការសម្របសម្រួលការដេកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ព្រមទាំងក្រុមការងារ នៃមន្ទូរសាធារណការ និងជញ្ជូនខេត្តកណ្ដាលជាច្រើននាក់ផងដែរ។
ឯកឧត្តម សេង ឈួន បានឲ្យដឹងថា ដោយអនុវត្តន៍តាមអនុសាសន៍របស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ក្រុមការងារក្រសួងដឹកនាំដោយលោកផ្ទាល់ រួមជាមួយ ក្រុមការងារក្រសួង បានសហការ ជាមួយក្រុមការងារជញ្ជីងចល័ត នៃមន្ទីរសាធារណការខេត្ត កណ្ដាល បានដាក់ជញ្ជីងចល័តនៅចំណុចផ្លូនេះ ដើម្បីធ្វើការត្រួតពិនិត្យរថយន្តធំៗ ដែលដឹកទំនិញ លើសទម្ងន់កំណត់ ដែលជាហេតុធ្វើឲ្យគុណភាពផ្លូវ មិនអាចទ្រាំទ្រមិន បានធ្វើឲ្យខូចផ្លូវ ដើម្បីយក ទៅធ្វើការផាកពិន័យទៅតាមច្បាប់ ដែលក្រសួងបានកំណត់ ចំពោះរថយន្តល្មើសដឹកលើសទម្ងន់ ដែលបានកំណត់។
ឯកឧត្តម រដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ម្ចាស់យានយន្តធំៗ ដែលប្រើប្រាស់ផ្លូវថ្នល់ សូមចូល រួមជាមួយក្រសួង ក៏ដូចជាមន្ទីរ មេត្តាកុំដឹកលើសទម្ងន់ ដែលក្រសួងបានកំណត់ ដែលជាហេតុ ធ្វើឲ្យខូចផ្លូវប្រើប្រាស់មិនបានយូរអង្វែង។
ក្នុងការត្រួតពិនិត្យនេះ ជាលទ្ធផលក្រុមការងារក្រសួង បានរកឃើញរថយន្ត ដែលល្មើសដឹកលើស ទម្ងន់កំណត់ចំនួន៨គ្រឿង និងត្រូវពិន័យរថយន្តទាំង៨គ្រឿង ដែលផ្ទុកលើសទម្ងន់កំណត់ចាប់ពី៥-១៩តោន ក្នុងនោះក្រុមការងារឃាត់រថយន្តចំនួន២គ្រឿង ដឹកលើសពី២០% ដោយបានឃាត់ទយក រយ:ពេលពេលមួយ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ៗថា ក្រុមការងារជញ្ជីងចល័ត របស់ក្រសួង នឹងនៅតែបន្តចុះឆ្មក់ចាប់រថយន្តដឹកលើសទម្ងន់កំណត់ដូចភ្លៀងរលឹម មិនបន្ធូរបន្ធយ ដៃនោះទេ ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការដឹកទំនិញលើសទម្ងន់កំណត់ដោយច្បាប់។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា បើសិនក្រុមការងារជញ្ជីងចល័តរកឃើញឡានដឹក ទំនិញណាដែលលើសទម្ងន់២០%ឡើង នោះនឹងរងការពិន័យ ដោយច្បាប់ ហើយត្រូវឃាត់ទុកឡាន រយ:ពេលមួយឆ្នាំ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អ្នកដឹកទំនិញទាំងអស់ បញ្ឈប់ការដឹកលើសទម្ងន់កំណត់ ដោយច្បាប់ ដែលបំផ្លិចបំផ្លាញផ្លូវ ខណ:ដែលសម្ដេចតេជោ ហ៊ុន សែន ខិតខំប្រឹងប្រែង រកថវិការ មកស្ថាបនាផ្លូវ-ស្ពាន ឲ្យមានភាពងាយស្រួល និងស្អាតល្អ ដូច្នេះសូមរួមគ្នាគោរពតាមច្បាប់ទាំងអស់ គ្នា ដើម្បីរក្សាបាននូវគុណភាពផ្លូវឱ្យ ប្រើប្រាស់បានយូរអង្វែង។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ធ្លាប់បានថ្លែងទៀតថា ក្រុមការងាររបស់ក្រសួង តែងតែធ្វើសកម្មភាពចុះឆ្មក់ ចាប់រថយន្តដឹកទំនិញនៅតាមផ្លូវធំ ដើម្បីធ្វើការផាកពិន័យ និងឃាត់ទុក ដោយបានចាប់រថយន្ត ទុកមួយឆ្នាំ មិនឱ្យបើកបរបានរាប់រយគ្រឿងហើយ ដោយមិនគិតថាជាឡានរបស់អ្នកណា មានខ្នង ធំយ៉ាងណានោះ គឺមិនអាចអន្តរាគមន៍ដោះលែងបាននោះទេ ៕