(ហាណូយ)៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានប្រាប់អោយដឹងថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទ បាន ប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៤,៨៧២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្នុងចំណោមករណីឆ្លងខាងលើមាន០៥នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំង អស់។ ដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺ នេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន១,៩៤៨ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៥៦០ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Vĩnh Long ចំនួន៨៩២ករណី, ខេត្ត Tây Ninh ចំនួន៩៤៣ករណី និងខេត្ត Hải Phòng ចំនួន៩៣១ ករណី។
ក្នុងរបាយការណ៍ថ្ងៃចន្ទនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន២០៤នាក់បន្ថែមទៀតផងដែរ។
សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុប នៅទូទាំងប្រទេសចំនួន ១,៦៦៦,៥៤៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,២៥៩,៦១៤ នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣១,៤១៨នាក់៕