សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «២៨០ករណី» ក្នុងនោះករណីកូមីក្រុងមានចំនួន១០១ករណី


 (សិង្ហបុរី)៖  យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNAបានអោយដឹងថា ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន២៨០ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១។  ក្នុងចំណោមករណីឆ្លងខាងលើមាន ១០១នាក់ជាករណីអូមីក្រុង។ ចំណែកចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកេីនដល់៨២៥នាក់ បន្ទាប់ពីបានរាយការណ៍ពី ករណីស្លាប់ថ្មីចំនួន ៣នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់ ២៧៨,០៤៤៕