ការប្រឡងសញ្ញាបត្របាក់ឌុប ឆ្នាំ២០២១ ចាប់ផ្តើមដំណើរការព្រឹកថ្ងៃទី២ ជាមួយស្ថានភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្

 (ភ្នំពេញ)៖ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ គឺជាថ្ងៃទី២នៃដំណើរការប្រឡសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) ជាមួយនឹងស្ថានភាពស្ងប់ស្ងាត់ និងមានរបៀបរៀបរយល្អ។

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា បេក្ខជនទាំងអស់ បានចូលក្នុងមណ្ឌលប្រឡងតាមរាជ ធានីខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ ពីសំណាក់គណៈមេ ប្រយោគ អង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរមានសមត្ថកិច្ច។

ចំពោះដំណើរការសំណេរនាព្រឹកនេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ គឺអក្សរសាស្ត្រខ្មែរ និងរូបវិទ្យា និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម គឺ គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា។

ដោយឡែកពេលរៀលវិញមានមួយមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម គឺអក្សរសាស្ត្រខ្មែរ មានរយៈពេល១៥០នាទី និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រ គឺគណិតវិទ្យា រយៈពេល១៥០នាទី។

សូមជម្រាបថា បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន១១៤ ១៨៣នាក់ ស្រី៦០៣៩៧នាក់ មាន ២០៤ មណ្ឌល ៤៦១៦ បន្ទប់។ ចំនួនបេក្ខជនអវត្តមាន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃទី១ នៃការប្រឡងមានចំនួន៤២២៤នាក់ (ស្រី១៧៩៤នាក់) ត្រូវជាភាគរយ៣.៧ %៕