(អ៊ីស្លាម៉ាបាដ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១ បញ្ជាក់ថា បណ្ដាប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាមភាគច្រើន បានសន្យាថានឹង បង្កើតមូលនិធិមនុស្សធម៌មួយសម្រាប់ប្រទេសអាហ្វហ្កានីស្ថាន ជាទីដែលប្រជាជនរាប់លាននាក់ កំពុងប្រឈមមុខនឹងគ្រោះទុរភិក្ស និងផលលំបាកធ្ងន់ធ្ងរនៅអំឡុងរដូវរងានេះ។
ការប្រកាសពីការបង្កើតមូលនិធិមនុស្សធម៌ខាងលើ ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក សាស់ ម៉ាស់មូត គូរ៉េស៊ី (Shah Mahmood Qureshi) នៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស មកពីបណ្ដាប្រទេសជាសមាជិកអង្គការកិច្ចសហប្រតិបត្តិការអ៉ីស្លាម (OIC ) រៀបចំឡើងក្នុងទីក្រុងអ៊ី ស្លាម៉ាបាដ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។
បើតាមលោករដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន មូលនិធិមនុស្សធម៌នេះនឹងត្រូវបង្កើតឡើងដោយមានការ ឧបត្ថម្ភគាំទ្រពីធនាគារអភិវឌ្ឍន៍អ៉ីស្លាម តែមិនបានបញ្ជាក់ពី ចំនួនទឹកប្រាក់នោះទេ ខណៈកិច្ចប្រជុំ នេះក៏មិនបានទទួលស្គាល់រដ្ឋាភិបាលអាហ្វហ្កានីស្ថារបស់តាលីបង់នោះដែរ ចំពោះការព្រមានថា ស្ថានភាពមនុស្សធម៌ នៅអាហ្វហ្កានីស្ថាននឹងកាន់តែអាក្រក់ឡើង ប្រសិនជាជំនួយមនុស្សធម៌ ឬ ជំនួយបន្ទាន់នានាមិនត្រូវបានដោះស្រាយទេនោះ៕