(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៧២, ៤៦៩,៥៥០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៣៤៥,៣៩១នាក់ និងជាសះស្បើយឡើងវិញ ២៤៤,៧៧៥,៥១៥ នាក់។ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃ ជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើន ជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៥១, ២៩០,៩៧៩នាក់ ស្លាប់ចំនួន ៨២៣,៣៩០នាក់ និងជាសះស្បើយចំនួន ៤០,៣៤៣, ៥៦១នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេស ឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៧១៨,៦៦៩នាក់ ស្លាប់ចំនួន ៤៧៦,២២៧នាក់ និងជាសះ ស្បើយ ៣៤,១៤៦, ៩៣១នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២២, ២០១,២២១ នាក់ ស្លាប់ ៦១៧,៣៤៨នាក់ និងជាសះស្បើយ ២១,៤១៤,៣១៨នាក់៕