(ហៃទី)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ប្រាប់អោយដឹងថា យ៉ាងហោចណាស់មនុស្ស ៦២នាក់បានស្លាប់ និងរាប់ សិបនាក់ផ្សេងទៀតរងរបួស នៅប្រទេសហៃទី ក្នុងថ្ងៃអង្គារសប្ដាហ៍នេះ ក្រោយកើតមានហេតុការ ណ៍ ផ្ទុះឆេះរថយន្តដឹកឧស្ម័ន (ហ្គាស) ដ៏ធំមួយដែលបានក្រឡាប់ និងកំពប់ប្រេងសាំង ហើយមនុស្ស ជាច្រើនបានចោមរោមដួសយកប្រេងសាំង ដែលកំពប់ចេញពីរថយន្តនោះ។
ហេតុការណ៍ផ្ទុះរថយន្តដឹកប្រេងហ្គាសនោះ បានកើតឡើងនៅក្នុងតំបន់ សាម៉ារី (Samarie) ទីក្រុង ខេព ហៃទៀន (Cap-Haitien) ភាគខាងជើងប្រទេសហៃទី ដោយអគារនៅជុំវិញកន្លែងកើតហេតុ នោះ ក៏បានឆាបឆេះផងដែរ ដែលវាគឺជាគ្រោះមហន្តរាយចុងក្រោយបង្អស់ ដែលបានវាយប្រហារ ប្រទេស នៅតំបន់ដែនសមុទ្រការីបៀន (Caribbean) មួយនេះ ដែលកំពុងគ្របដណ្តប់ដោយភាព ក្រីក្រ បណ្តាលមកពីការជាប់គាំងផ្នែកនយោបាយ។
អភិបាលរងទីក្រុងខាងលើនេះ គឺលោក ផាទ្រីក អាល់ម៉ូន័រ (Patrick Almonor) បាននិយាយថា «ឥឡូវនេះ យើងបានរាប់អ្នកស្លាប់ចំនួន ៦២នាក់ហើយ»។ លោកបានបន្ថែមថា អាជ្ញាធរនៅតែ កំពុងស្វែងរកជនរងគ្រោះបន្ថែមទៀតនៅក្នុងអគារ ដែលបានឆាបឆេះនោះ។
លោក Patrick Almonor បានពិពណ៌នាអំពីទិដ្ឋភាពដ៏គួរឱ្យរន្ធត់នោះ ដោយនិយាយថា យើងបាន ឃើញមនុស្សរាប់សិបនាក់ ត្រូវបានដុតទាំងរស់ ហើយយើងមិនអាចកំណត់អត្តសញ្ញាណពួកគេ បានទេ។ សូមបញ្ជាក់ថា បើតាមនាយកដ្ឋានការពារស៊ីវិលរបស់ប្រទេសហៃទី រថយន្តដឹកប្រេង ហ្គាសមួយត្រូវបានគេជឿថា បានក្រឡាប់ក្រោយពីអ្នកបើកបរបាត់បង់ម្ចាស់ការ នៅពេលព្យាយាម បើកគេចចេញពីម៉ូតូតាក់ស៉ី ហើយអ្នកធ្វើដំណើរឆ្លងកាត់ បានប្រញាប់ប្រញាល់មកប្រមូលប្រេង សាំង ដែលកំពប់ចេញពីរថយន្តនោះ ដែលវាជាទំនិញដ៏កម្រមួយ ចំពេលមានការខ្វះខាតប្រេង ឥន្ធនៈធ្ងន់ធ្ងរ៕