ទីបំផុតសហរដ្ឋអាមេរិកប្រកាស ធ្វើពហិការផ្នែកការទូតចំពោះ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១បញ្ជាក់ថា សហរដ្ឋអាមេរិកនៅថ្ងៃចន្ទ ទី០៦ ខែធ្នូ (ពេលវេលានៅវ៉ាស៊ីនតោន) បាន ប្រកាសជាផ្លូវការអំពីការធ្វើពហិការផ្នែកការទូត ចំពោះព្រឹត្តិការកីឡាអូឡាំពិករដូវរងា ដែលនឹង ប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ប្រទេសចិន នៅខែកុម្ភៈ ឆ្នាំ២០២២។

ការសម្រេចចិត្តដោយសហរដ្ឋអាមេរិកខាងលើនេះ គឺជាការឆ្លើយតបទៅនឹងអ្វី ដែលទីក្រុងវ៉ាស៊ីន តោនបានចោទប្រកាន់ ទៅលើរបាយការណ៍សិទ្ធិមនុស្សនៅប្រទេសចិន ជាពិសេសនៅតំបន់ ស៊ីនជាំង ហើយវាក៏បានកើតមានឡើងក្រោយពីរដ្ឋបាលលោក ចូ បៃដិន បានចំណាយពេលអស់ ជាច្រើនសប្តាហ៍ ដើម្បីគិតគូរអំពីចំណាត់ការ ដែលខ្លួននឹងត្រូវធ្វើក្នុងន័យប្រឆាំងចិន។

ចំពោះមុខក្រុមអ្នកសារព័ត៌មាននៅអាមេរិក នៅថ្ងៃចន្ទសប្តាហ៍នេះ អ្នកនាំពាក្យសេតវិមានលោកស្រី ចេន ផ្សាគី (Jen Psaki) បានលើកឡើងថា «ក្រុមអត្តពលិករបស់សហរដ្ឋអាមេរិក មានការគាំទ្រ យ៉ាងពេញទំហឹង ពីសំណាក់យើងទាំងអស់គ្នា។ យើងនឹងស្ថិតនៅពីក្រោយ គាំទ្រពួកគេ ១០០% និងលើកទឹកចិត្តពួកគេពីផ្ទះ…»