(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Google បានប្រកាសពន្យារពេលសម្រាប់ បុគ្គលិកមកធ្វើការនៅក្នុងការិយល័យវិញ បន្ទាប់ពីមានការព្រួយបារម្ភទៅលើការរីករាលដាល នៃ មេរោគកូវីដ១៩បំប្លែងខ្លួនថ្មី Omicron បើទោះបីជាបុគ្គលិកទាំងនោះបានចាក់ វ៉ាក់សាំង ការពារ កូវីដ១៩ហើយក្ដី។យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា ក្រុមហ៊ុន Google បានប្រកាសកាលពីខែសីហាកន្លងទៅនេះថា សម្រាប់បុគ្គលិកដែលបម្រើការងារនៅតាម ផ្ទះនឹងត្រូវត្រឡប់មកធ្វើការងារនៅការិយាល័យវិញនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ដោយដំណាក់ កាលដំបូងពួកគេអាចធ្វើការនៅការិយាល័យចំនួន៣ថ្ងៃក្នុងមួយសប្ដាហ៍ ប៉ុន្តែឥឡូវនេះផែនការត្រូវ បានផ្លាស់ប្ដូរ និងមិនទាន់បានកំណត់វិញទេថា នឹងត្រូវពន្យារពេលលរហូតដល់ពេលណានោះទេ។
ក្រុមហ៊ុន Google បានជូនដំណឹងដល់បុគ្គលិកដែលបម្រើការងារនៅតាមផ្ទះឱ្យដឹងថា ដោយសារ តែបញ្ហាមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី Omicron ដូច្នេះក្រុមហ៊ុនបានសម្រេចចិត្តពន្យារពេលក្នុងការឱ្យ ពួកគេត្រឡប់មកធ្វើការនៅការិយាល័យវិញ ខណៈដែលបច្ចុប្បន្ននេះមាន មានបុគ្គលិកបម្រើការ ងារតាមផ្ទះប្រមាណជា៤០ភាគរយនៅសហរដ្ឋអាមេរិកបានត្រឡប់មកចូលធ្វើការនៅការិយាល័យវិញ ប៉ុន្តែសម្រាប់ អ្នក ដែលមិនទាន់បានមកគឺត្រូវរង់ចាំការសម្រេចចិត្តពីក្រុមហ៊ុនជាថ្មី។
ទីភ្នាក់ងារសុខភាពសាធារណៈរបស់សហភាពអឺរ៉ុបបានបញ្ជាក់នៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា អឺរ៉ុបបានកត់ត្រាករណីរកឃើញ អ្នកឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron ចំនួន ៧៩ករណី ខណៈ ដែលវាមានប្រភពនៅអាហ្វ្រិកខាងត្បូង៕