ឯកឧត្តមគួចចំរើន អញ្ជើញទទួលអំណោយមនុស្សធម៌ពីអគ្គនាយកក្រុមហ៊ុន វលម៉ាក់ខេម អ៊ីនធើណេសិនណល ឯ.ក សម្រាប់ចូលរួមការកសាងអគារតេជោព្យាបាលជំងឺកូវីដ-១៩


ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួល អំណោយមនុស្សធម៌ពីលោក ឈិន អែនទ្រូ អេស អគ្គនាយកក្រុមហ៊ុន វលម៉ាក់ខេម អ៊ីនធើណេ សិនណល ឯ.ក  ដែលបានឧបត្ថម្ភថវិកាចំនួន ២០.០០០ដុល្លាអាមេរិកដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ចូលរួមចំណែកក្នុងការកសាងអគារតេជោព្យាបាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុនា ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ឈិន អែនទ្រូ អេស អគ្គនាយកក្រុមហ៊ុន វលម៉ាក់ខេម អ៊ីនធើណេសិនណល ឯ.ក មានប្រសាសន៍ថា លោកបានមកដល់ខេត្តព្រះសីហនុ ឃើញថា មានការអភិវឌ្ឍរីកចម្រើននូវហេដ្ឋា រចនាសម្ព័ន្ធ ទន្ទឹមនោះក៏មានអគារខ្ពស់ស្កឹមស្កៃជាច្រើនបម្រើឱ្យវិស័យវិនិយោគ និងសេដ្ឋកិច្ច។ តាមរយៈគំនិតផ្តួចផ្តើមក្នុងការសាងសង់អគារតេជោ ព្យាបាលជំងឺកូវីដ-១៩ របស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលធ្វើឱ្យលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងនាំយកថវិកាឧបត្ថម្ភ ដើម្បីចូលរួមចំណែកក្នុងការសាង សង់អគារនេះ។ អគារតេជោព្យាបាលជំងឺកូវីដ-១៩ មិនត្រឹមតែផ្តល់ការព្យាបាលជូនអ្នកជំងឺកូវីដប៉ុណ្ណោះទេ តែវាក៏ធ្វើ ឱ្យមានកំណើនសេដ្ឋកិច្ចល្អប្រសើរឡើងវិញផងដែរ។ លោកបានបន្ថែមថា ខេត្តព្រះសីហនុ មាន បរិយាកាសល្អ អាចប្រកួតប្រជែងទៅនឹងប្រទេសនៅអឺរ៉ុប។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះលោក ឈិន អែនទ្រូ អេស អគ្គនាយកក្រុមហ៊ុន វលម៉ាក់ខេម អ៉ិនធើណេសិនណល ឯ.ក  ដែលបាននាំយកថវិកាឧបត្ថម្ភ ជូនដល់រដ្ឋ បាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ក្នុងការចូលរួមចំណែកការសាងសង់ អគារតេជោព្យាបាលជំងឺកូវីដ-១៩។ ផ្អែកតាមគម្រោង អគារព្យាបាលតេជោ សម្រាប់ព្យាបាល អ្នកជំងឺកូវីដកម្រិតស្រាល  ប៉ុន្តែដោយសាបច្ចុប្បន្នជំងឺកូវីដកម្រិតស្រាល ត្រូវបានព្យាបាលនៅតាម ផ្ទះ ដូច្នេះអគារនេះ នឹងធ្វើការអភិវឌ្ឍតាមសភាពការណ៍ ជាអគារព្យាបាលអ្នកជំងឺ ដែលធ្វើឱ្យតម្លៃ សាងសង់មានការកើនឡើង។

ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនលោក ឈិន អែនទ្រូ អេស បន្ថែមថាដោយមានការគាំទ្រ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួយសាងសង់ហេដ្ឋា រចនាសម្ព័ន្ធនានាក្នុងខេត្តព្រះសីហនុ មានដូចជា ផ្លូវថ្នល់ ការកែលម្អសោភ័ណភាពតំបន់ឆ្នេរសមុទ្រ និងបរិស្ថាន ដើម្បីជម្រុញការអភិវឌ្ឍខេត្តព្រះសីហនុ យើងនៅមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើ នាពេលខាងមុខ។ ហើយមកដល់បច្ចុប្បន្ននេះ ខេត្តព្រះសីហនុមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ និងអ្នកវិនិយោគជាបន្តបន្ទាប់។ ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើសុំឱ្យលោក ឈិន អែនទ្រូ អេស អគ្គនាយកក្រុមហ៊ុន វលម៉ាក់ខេម អ៊ីនធើណេសិនណល ឯ.ក ជួយជំរុញអ្នកវិនិយោគ ក៏ដូចជាអ្នកទេសចរមកកាន់ខេត្តព្រះសីហនុឱ្យបានកាន់តែច្រើនឡើង ហើយយើងនឹងទទួល ស្វាគមន៍អ្នកវិនិយោគលើគ្រប់វិស័យ៕ ដោយ រាជ មុន្នីដាន