អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ចេញសេចក្តីថ្លែងការណ៍បដិសេធ និងច្រានចោលទាំងស្រុង ចំពោះការបំភ្លៃការពិតរបស់អតីតជនជាប់ឃុំ ជាសកម្មជននយោបាយ សកម្មជនការពារសិទ្ធិមនុស្ស សង្គម និងបរិស្ថាន


 (ភ្នំពេញ)៖ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ លោក នុត សវនា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបចំពោះការបំភ្លៃការពិតរបស់ អតីតជនជាប់ឃុំ ជាសកម្មជននយោបាយ សកម្មជនការពារសិទ្ធិមនុស្សសង្គម និងបរិស្ថាន។

តាមសេចក្តីថ្លែងការណ៍ដែលទទួលបាន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ករណីតាមបណ្តាញសារព័ត៌មានក្រោយពីបានតាមដានយ៉ាងយកចិត្តទុកដាក់ ជា មួយព្រឹត្តិការណ៍ថ្មីៗ ពាក់ព័ន្ធនឹងសកម្មភាពរបស់អតីតជនជាប់ឃុំមួយចំនួន ដែលតុលាការទើប បានដោះលែងពីពន្ធនាគារ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារសូមធ្វើការបដិសេធ និងច្រាន ចោលទាំងស្រុងចំពោះការលើកឡើងប្រកបដោយចេតនាមិនស្មោះត្រង់ ឆ្លៀតឱកាសកេងចំណេញ នយោបាយ ។

ពាក់ព័ន្ធនឹងចំណុចមួយចំនួន ដែលអតីតជនជាប់ឃុំទាំងនោះបានលើកឡើង អ្នកនាំពាក្យនៃអគ្គ នាយកដ្ឋានពន្ធនាគារសូមធ្វើការបកស្រាយ ដូចតទៅ៖