អភិបាលខេត្តស្វាយរៀងប្រកាសលើកទឹកចិត្តដល់វិស័យឯកជនមកវិនិយោគឱ្យបានច្រើននៅខេត្តរបស់ខ្លួន


 (ស្វាយរៀង)៖ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ ឯកឧត្តម ម៉ែន វិបុល អភិបា លខេត្តស្វាយរៀង បានប្រកាសគាំទ្រលើកទឹកចិត្តដល់វិស័យឯកជនទាំងក្នុងខេត្ត និងក្រៅខេត្តឱ្យ មកវិនិយោគឱ្យបានច្រើននៅខេត្តស្វាយរៀងខណៈរដ្ឋបាលខេត្តមានការលើកទឹកចិត្តខ្ពស់ចំពោះអ្នកវិនិយោគ ពិសេសក្នុងវិស័យអចលនទ្រព្យដីធ្លីជាដើម។

ការប្រកាសយ៉ាងដូច្នេះធ្វើឡើងនាឱកាស ឯកឧត្តម ម៉ែន វិបុល ចូលរួមសម្ពោធបើកការដ្ឋានសាង សង់គម្រោងផ្ទះអាជីវកម្មលំនៅដ្ឋានសុវណ្ណមច្ឆា ស្ថិតនៅក្នុងភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ឯកឧត្តម បានថ្លែងថា «ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាឱកាសសម្រាប់អ្នកវិនិយោគទុនទាំងអស់មកបណ្តាក់ទុនរកស៊ីនៅខេត្តស្វាយរៀង ហើយខេត្ត ស្វាយរៀងក៏មានទីតាំងដីអំណោយផលជាច្រើនសម្រាប់អ្នកវិនិយោគផងដែរ»

ឯកឧត្តម អភិបាលខេត្ត ម៉ែន វិបុល តែងតែជំរុញ និងសហការក្នុងការផ្តល់ទំនុកចិត្តចំពោះការ អភិវឌ្ឍ ដោយលោកបានសុទិដ្ឋិនិយមថារាល់ការវិនិយោគវិស័យឯកជន ពិតជាបានរួមចំណែកនូវ គោលនយោបាយកាត់បន្ថយភាពក្រីក្រីជាមួយរាជរដ្ឋាភិបាលបានមួយកម្រិត ដូចជា បានផ្តល់នូវលំ នៅឋានមានតម្លៃសមរម្យ ដីលំនៅឋានសមរម្យ ជាពិសេសបានផ្តល់ការងារដល់ប្រជាពលរដ្ឋផង ដែរ។ មន្ត្រីសាលាខេត្តស្វាយរៀងបានបញ្ជាក់ថា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងសហការគ្នាក្នុងការរៀបចំគោលនយោបាយ លើកទឹកចិត្តដល់វិស័យឯកជន ដែលបានវិនិយោគលំនៅដ្ឋានដែលមានតម្លៃទាប និងតម្លៃមធ្យម ទាំងនេះជាការគិតគូរដ៏ធំធេងចំពោះជីវភាពរស់នៅរបស់ពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕