ប្រមុខការទូតអឺរ៉ុប ប្រាប់ភាគីបេឡារុស កុំឱ្យប្រើប្រាស់ «មនុស្សជាអាវុធ»


 (ម៉ូស្គូ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២១អោយដឹងថា ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក ចូសែប បូរ៉ែល (Josep Borrell) បានប្រាប់ភាគីបេឡារុស កុំឱ្យប្រើប្រាស់មនុស្ស ជាអាវុធ នៅចំពោះមុខវិបត្តិជន អន្តោប្រវេសន៍ក្នុងតំបន់អឺរ៉ុប។

លោក Josep Borrell ធ្វើការកត់សម្គាល់ខាងលើនៅក្នុងជំនួបតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរ ទេសបេឡារុស លោក វ្ល៉ាឌីមៀ ម៉ាកៃ (Vladimir Makei) កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ នេះ។ នៅក្នុងសារមួយបង្ហោះលើគណនី Twitter លោក Borrell បានឱ្យដឹងថាលោកបានលើក ឡើងពី ស្ថានភាពមនុស្សធម៌ដ៏អាក្រក់នៅឯតំបន់ព្រំដែនសហភាពអឺរ៉ុប ជាពិសេសព្រំដែននៃ ប្រទេសប៉ូឡូញ និងបេឡារុស នៅក្នុងកិច្ចពិភាក្សាជាមួយលោក វ្ល៉ាឌីមៀ ម៉ាកៃ។

លោក Borrell បានបញ្ជាក់ដូច្នេះថា «ជីវិតមនុស្សត្រូវតែត្រូវបានការពារ…ហើយស្ថានការណ៍ បច្ចុប្បន្នគឺជារឿងមិនអាចទទួលយកបាន និងត្រូវតែបញ្ឈប់ជាបន្ទាន់។ មនុស្សមិនគួរត្រូវបានប្រើ ប្រាស់ជាអាវុធនោះទេ»