ក្រសួងសុខាភិបាលបន្ត រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥២នាក់, ជាសះស្បើយ៥៥នាក់, ស្លាប់​ចំនួន៥នាក់ (៤នាក់អត់បានចាក់វ៉ាក់សាំង)


 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥២នាក់, អ្នកជំងឺចំនួន៥៥នាក់ជាសះ ស្បើយ និងអ្នកស្លាប់ថ្មីចំនួន៥នាក់ (ក្នុងនោះ ៤នាក់អត់បានចាក់វ៉ាក់សាំង)។

គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៩,៥៨៨ នាក់, អ្នកជាសះស្បើយសរុបចំនួន១១៥,៩៧៩នាក់, ស្លាប់សរុបចំនួន២,៨៧២នាក់៕