រុស្ស៉ីប្រកាសថ្កោលទោសគម្រោងរៀបចំ «កិច្ចប្រជុំកំពូលនៃលទ្ធិប្រជាធិបតេយ្យ» ដោយសហ រដ្ឋអាមេរិក


(ម៉ូស្គូ)៖ តាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ គឺ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) បានថ្កោលទោសសហរដ្ឋអាមេរិក សម្រាប់ការគ្រោងរៀបចំឡើងនូវ កិច្ចប្រជុំកំពូលមួយ ហៅថា «កិច្ចប្រជុំកំពូលសម្រាប់លទ្ធិប្រជា ធិបតេយ្យ»

ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ សេតវិមានបានប្រកាសថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងរៀបចំជំនួបតាមប្រព័ន្ធអនឡាញមួយ ហៅថា «កិច្ច ប្រជុំកំពូលសម្រាប់លទ្ធិប្រជាធិបតេយ្យ» នៅថ្ងៃទី០៩-១០ ខែធ្នូ ខាងមុខ ដើម្បីឲ្យមេដឹកនាំមកពី បណ្តាប្រទេសប្រជាធិបតេយ្យនានា ជុំវិញពិភពលោក បានជួបពិភាក្សាគ្នា។

ទាក់ទងនឹងគម្រោងខាងលើ លោក Lavrov បានលើកឡើងក្នុងបទសម្ភាសន៍មួយ នាពេលថ្មីៗនេះ ថា «កិច្ចប្រជុំកំពូលសម្រាប់លទ្ធិប្រជាធិបតេយ្យនេះ ហាក់មានគោលដៅបែងចែក ប្រជាជន និង ប្រទេសទាំងឡាយ ឲ្យទៅជាក្រុមប្រជាធិបតេយ្យ និងក្រុមមិនប្រជាធិបតេយ្យ»

ប្រមុខការទូតរុស្ស៉ីរូបនេះ បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះទៀតថា «បើតាមការគិតរបស់ខ្ញុំ គឺ អាមេរិកចង់បានភាពស្មោះត្រង់ជាអតិបរមា ដើម្បីឲ្យពិភពលោកយល់ឃើញថា មានចលនាធំមួយ ដែលដឹកនាំដោយទីក្រុងវ៉ាស៉ីនតោន។ វាប្រៀបដូចជាទំនាក់ទំនងរវាងប្រទេសជាមេ ហើយនិង ប្រទេសដែលជាកូនចៅយ៉ាងដូច្នោះឯង»