រដ្ឋមន្ត្រីអប់រំ ចុះទស្សនកិច្ច និងសម្ពោធ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន


 (ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះពិនិត្យ ការបើកដំណើរការឡើងវិញនៃ សាកលវិទ្យាល័យ ជាតិគ្រប់គ្រង រួមទាំងសម្ពោធ Digital Economy Lab និង សម្ពោធវិទ្យាស្ថានស្រាវជ្រាវសេដ្ឋ កិច្ចអាស៊ាន។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហង់ ជួនណារ៉ុង វាយតម្លៃខ្ពស់ចំពោះការបើកដំណើរការឡើងវិញនៃ សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានរៀបចំស្តង់ដារស្របតាមវិធានការសុខាភិបាល។

លោកបានលើកឡើងថា ការរបើកសាលារៀនគ្រប់កម្រិតឡៀងវិញនេះ គឺជាលក្ខខណ្ឌចាំបាច់ សម្រាប់ការបើកប្រទេសឡើងវិញ គឺ៖

*ទី១៖ សាលាគឺជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្ស។ យើងដឹងហើយថាការរៀនអនឡាញនេះ ទាល់តែថ្នាក់ខ្ពស់ទើបទទួលបានច្រើនចំណែក ថ្នាក់ទាបទទួលបានតិច ហើយសម្ដេចនាយករដ្ឋមន្ត្រី ក៏បានចេញនូវយុទ្ធសាស្ត្រឲ្យបើកដំណើរការឡើងវិញ។

*ទី២៖ ជាលក្ខខណ្ឌខានមិនបាន ដើម្បីដំណើរការសេដ្ឋកិច្ចជាតិ គឺមិនអាចទុកកូនចោលបាននោះ ទេប្រសិនបើនៅផ្ទះកូនរៀនអនឡាញគាត់ជួយមើលជួយគាំទ្រពេលកូនតូចមិនអាចរៀនអនឡាញបានទេដូច្នេះការបើកសាលារៀនឡើងវិញនេះគឺជួយសម្រួលទុក្ខលំបាកឪពុកម្ដាយ។ យើងដឹងថានៅពេលបិទសាលាគ្រូខំបង្រៀនតាមអនឡាញបន្ទុកក៏ធ្ងន់ហើយបន្ទុកទៅលើឪពុកម្ដាយក៏ធ្ងន់ទៀតអញ្ចឹងការបើកដំណើរការសេដ្ឋកិច្ចការបើកសាលាឡើងវិញគឺជាលក្ខខណ្ឌចាំបាច់ក្នុងការបើកសេដ្ឋកិច្ចឡើងវិញ។

*ទី៣៖ គឺការអនុវត្តយុទ្ធសាស្ត្ររបស់សម្ដេចនាយករដ្ឋមន្ត្រីក្នុងការរស់ក្នុងបរិបទថ្មីគឺរស់ជាមួយនឹងកូវីដ១៩ គឺមានន័យថាត្រូវមានគោលដៅពីរសំខាន់គោលដៅទីមួយគឺបន្តការរៀនសូត្រ គោលដៅទីពីរ គឺការការពារកុំអោយឆ្លងកូវីដ ទម្រាំតែជំងឺនេះក្លាយទៅជាជំងឺធម្មតាដូចជាជំងឺផ្ដាសាយធម្មតា ចំណុចចុងក្រោយនេះគឺដោយសារតែប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺ កូវីដ១៩។

ឯកឧត្តម បានបន្ដទៀតថា ជារួមអ្នកចាក់ថ្នាំបង្ការ គឺយើងបានសម្រេចចំនួន ៨៥ ភាគរយ ទូទាំង ប្រទេស អ្នកដែលមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ ចាក់បាន១០ លាននាក់ហើយ ចំណែកកុមារ ដែលមានអាយុចាប់ពី ៥ឆ្នាំដល់ ១៨ឆ្នាំចាក់បាន ១លានប្រាំបីសែន ហើយកុមារដែលមានអាយុ ៦ឆ្នាំទៅដល់ ១២ ឆ្នាំគឺអត្រាសឹងតែមួយរយភាគរយបាន ១លានប្រាំបួនសែន១២ ទឹកដល់ ១៨ ឆ្នាំមានចំនួន ១លានប្រាំបីសែន បាន៩៥ភាគរយ អញ្ចឹងក្មេងតូចបានជិត១០០រយ សរុបមកវិញគ្រូជាង ៩៥ភាគរយបានចាក់រួចហើយ។

ឯកឧត្តម បានបន្ថែមថា ដូច្នេះយើងអាចបង្កើតបានភាពស៊ាំ នៅក្នុងសង្គមជាការពិតណាស់វានៅ តែឆ្លងមិនធ្ងន់ធ្ងរគឺត្រូវតែប្រុងប្រយ័ត្នត្រូវតែពាក់ម៉ាសជាដើមនេះ ជាកត្ដាដែលឲ្យយើងដំណើរ ការសាលារៀនវិញ។ ជារួមនៅតាមទីក្រុងធំៗដូចជាសាលានៅក្នុងភ្នំពេញ គឺបានប្រកាន់ភ្ជាប់អស់ ហើយស្ថានភាពប្រសើរជាងមុនពេលកូវីដហើយនៅសាលាខ្លះបានដាក់កម្រិតទុកដើម្បីជួយការពារកុំឱ្យមានការឆ្លងពីគ្នាទៅវិញទៅមកប៉ុន្តែនៅតាមទីជនបទ ក៏យើងនៅតែបន្តពង្រឹងថែមទៀតជា ពិសេសការបើកសាលារៀនឡើងវិញ គឺអនុញ្ញាតឲ្យធ្វើតេស្ដដោយសារតែ នៅក្នុងសហគមន៍គឺពួក គាត់អត់ដឹងថាពួកគាត់ឈឺទេអញ្ចឹងយើងអាចយកពួកគាត់ទៅព្យាបាលទាន់ពេលវេលាដោយសារតែពេលគាត់ឈឺក៏អត់មានសញ្ញាអ្វីដែរចំពោះការបើកសាលាឡើងវិញនេះគឺអនុញ្ញាតឲ្យលោកគ្រូអ្នកគ្រូធ្វើតេស្ត។

លោកបញ្ជាក់ថា បន្ថែមពីនេះទៀត ជារួមសាលាដែលបើដំណើរការទាំងអស់ហ្នឹងមានចំនួន ១ម៉ឺន បីពាន់សាលា ដោយសារតែគិតទាំងសាលាមតេ្តយ្យសិក្សា ហើយសាលារដ្ឋប្រហែលជាង ៩ពាន់ សាលាសិស្សប្រហែលជាង ២ លាននាក់ ក៏ប៉ុន្តែនៅសាលាខ្លះនៅមិនទាន់បានបើកដែលសាលា ខ្លះកំពុងតែដាក់ធ្វើជាមណ្ឌលចត្តាលីស័កបន្តិចទៀតនេះ យើងនឹងផ្ទេរជាបណ្ដើរបណ្ដើរសម្រាប់ បើកដំណើរការឡើងវិញប្រមាណជាបីបួនរយសាលាតែប៉ុណ្ណោះដែលមិនទាន់បើកដំណើរឡើងវិញ ភាគច្រើននៅតាមបណ្ដាខេត្ដ៕