(បាងកក)៖ តាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Postបានប្រាប់អោយដឹងថា
ក្រសួងសុខាភិបាលថៃនៅថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧,៦៧៩ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៥៦នាក់បន្ថែមទៀត ក៏ត្រូវបាន រាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៨,៤៨៣ នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅ ទូទាំងប្រទេសចំនួន ១,៩៣៥,៤៤២ករណី ក្នុងនោះមានអ្នកស្លាប់ ១៩,៣៩៤នាក់ និងអ្នកជា សះស្បើយឡើងវិញ ១,៨១៨,៤៦៣នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៧៦.៦៣លានដូស ក្នុងនោះប្រជាជន ៣១.៣៦លាននាក់ (៤៤.៨៣% នៃចំនួន ប្រជាជន សរុប) បានទទួលការចាក់គ្រប់ដូស៕