ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនថាចិន និងរុស្ស៊ីបរាជ័យបង្ហាញភាពជាមេដឹកនាំ ស្ដីពីការប្រែប្រួលអាកាសធាតុ


 (ក្លាសហ្គូវ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ គឺប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះបានចោទប្រកាន់ចិន និងរុស្ស៊ីថាបានបរាជ័យក្នុងការបង្ហាញភាពជាមេដឹកនាំរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រែប្រួល អាកាសធាតុ។

ការកត់សម្គាល់ខាងលើរបស់លោក បៃដិន ធ្វើឡើងនៅឯសន្និសីទកំពូលស្ដីពីការប្រែប្រួលអាកាស ធាតុ COP26 និងជាការរិះគន់លើប្រធានាធិបតីចិន លោក ស៊ី ជិនពីង រួមទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលមិនបានចូលរួមដោយផ្ទាល់ក្នុងសន្និសីទកំពូលនេះ។ លោក បៃដិន បាន បញ្ជាក់ដូច្នេះថា «ធាតុពិត ចិនកំពុងព្យាយាម ដើរតួនាទីក្នុងនាមជាមេដឹកនាំពិភពលោក…តែវាជា កំហុសមួយដ៏ធំដែលចិនមិនបានចូលរួមដោយផ្ទាល់ ហើយពិភពលោកទាំងមូលបានសម្លឹងមើល ចិនក៏ដូចជានិយាយថា តើគុណតម្លៃអ្វីទៅដែលចិនកំពុងផ្ដល់ឱ្យ»។ លោក បៃដិន ក៏បានរិះគន់ប្រធា នាធិបតីរុស្ស៊ី លោក ពូទីនផងដែរ សម្រាប់អវត្តមានក្នុងសន្និសីទកំពូល COP26 រៀបចំឡើង ក្នុង ទីក្រុងក្លាសហ្គូវ ប្រទេសស្កុតលែន៕