ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹង ស្តីពី ” វិធានការគោលនយោបាយជំរុញចលនា ទេសចរណ៏ផ្ទៃក្នុង ឆ្នាំ ២០២១ – ២០២៣”
នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០២១ កន្លងទៅ ក្រសួងទេសចរណ៍បានជម្រាបជូនសាធារណជន និងភ្ញៀវទេស ចរជាតិ និងអន្តរជាតិ អោយដឹងថា យោងតាមការសម្រេចអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សមម្តចអគ្គ មហាសេ នាបតីតេជោ ហ៊ុន សែន បាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា វិធាន ការគោល នយោបាយ ជំរុញចលនាទេសច រណ៍ផ្ទៃក្នុង ឆ្នាំ ២០២១ – ២០២៣ ត្រូវបានដាក់ចេញ ដោយមាន ចក្ខុវិស័យ ច្បាស់លាស់ សម្រាប់ ការស្ដារ និងលើក ស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និង ក្រោយ វិបត្តិជំងឺ កូវី៥-១៩ សំដៅសម្រេច ឱ្យបានចំនួនភ្ញៀវ ទេសចរផ្ទៃក្នុង ប្រមាណ ១១លាន នាក់នៅ ឆ្នាំ២០២៣។ ក្នុងក្របខណ្ឌនៃការកសាងគោលនយោបាយ រាជរដ្ឋាភិបាលក៏បានសម្រេច អនុម័ត លើ «ផែនទី ចង្អុលផ្លូវ ស្តីពី ផែនការស្តារ និង លើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និង ក្រោយ វិបត្តិជំងឺ កូវិដ១៩” កាលពីថ្ងៃទី៣០ ខែម៏នាឆ្នាំ២០២១ ផងដែរ។ ផ្តើមចេញពីឯកសារផែនទីចង្អុលផ្លូវនេះនិងដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងកាល ពីពេល ថ្មីៗនេះ ក្នុងយុទ្ធនាការថ្នាក់ជាតិចាក់វ៉ាក់សាំងការពារជំងឺក្ខវឹង១៩ ជូនដល់កុមារអាយុ-ចាប់ពី ៦ឆ្នាំ ដល់អាយុ ១២ឆ្នាំ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១. សម្តេចរកជោនាយករដ្ឋមន្ត្រី បានធ្វើ ការគូសបញ្ជាក់ថា «ផ្តើមចេញពី ការបើកសាលារៀនឡើងវិញ បន្ទាប់មកគឺវិស័យសេវាកម្ម ពិសេស វិស័យទេសចរណ៍ ដែលត្រូវធ្វើឡើងជា ២ជំហាន ដោយជំហានទី១ បើកទេសចរណ៍ផ្ទៃក្នុង និង ជំហានទី២ គឺទេសចរណ៍កំលាំង […]” ។
ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវយុទ្ធនាការ “ទស្សនាស្រុកយើង ក្រោមស្មារតី “ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី” សំដៅជំរុញចលនាទេសចរណ៍ផ្ទៃក្នុង តាមរយះការបង្កលក្ខណៈ ងាយស្រួលឱ្យ ប្រជាពលរដ្ឋអាចធ្វើដំណើរបានទូទាំងប្រទេសប្រកបដោយសុវត្ថិភាព និងក្តីសប្បាយ រីករាយ។ ក្នុងន័យនេះ ការ រៀបចំវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ ២០២១-២០២៣ បានដាក់ចេញនូវវិធានការសំ ខាន់ៗដែលរួមមានទាំង វិធានការរដ្ឋបាល, វិធាន ការសុខាភិបាល, វិធានការសារពើពន្ធ និងវិធានការមិនមនសារពើ ពន្ធ សរុបចំនួន ឆាយវិធានការ សំដៅសម្រេចឱ្យបាននូវគោលដៅធំៗចំនួន៥ រួមមាន៖
ទី១)ការលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់របស់ភ្ញៀវទេសចរផ្ទៃក្នុង៖ តាមរយៈការរៀបចំ ការគ្រប់គ្រងគោលដៅទេសចរណ៍ក្នុងស្រុកសុវត្ថិភាព និងដាក់ចេញនូវយន្តការទ្រទ្រង់នានា សំដៅ ធានាបាននូវសុវត្ថិភាពដល់គ្រប់ភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មទេសចរណ៍នៅតាមរាជធានី-ខេត្ត,
ផែនការទី២-ការជំរុញដំណើរការឡើងវិញរបស់អាជីវកម្ម-ប្រតិបត្តិករទេសចរណ៍តាមគន្លងប្រក្រតី ភាពថ្មី តាមរយះ ការជំរុញការសម្របខ្លួនរបស់អាជីវកម្ម-ប្រតិបត្តិករទេសចរណ៍ និងការសម្រួលលក្ខ ខណ្ឌអំណោយ ផលនានា ស្របតាមគខ្នងប្រក្រតីភាពថ្មី, ការបន្តអនុវត្តការគាំទ្រហិរញ្ញប្បទានលើក ទឹកចិត្ត និង សិក្សារៀបចំវិធានការទ្រទ្រង់ថ្មីៗ ព្រមជាមួយនឹងការពង្រឹងសមត្ថភាពជំនាញទេស ចរណ៍។ល។
ទី៣)-ការបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរផ្ទៃក្នុង៖
តាមរយៈការរៀបចំ សិក្សានិងដាក់ចេញ នូវ កញ្ចប់ទស្សនកិច្ចពិសេសដែលមានភាពទាក់ទាញ
និងយន្តការលើកទឹកចិត្ត និងសម្រួលដល់ ការធ្វើ ដំណើរកម្សាន្តនានាសម្រាប់ភ្ញៀវទេសចរជាតិ
និងភ្ញៀវទេសចរបរទេសផ្ទៃក្នុង,
ទី៤-ការអភិ វឌ្ឍផលិតផលទេសចរណ៍បម្រើឱ្យចលនាទេសចរណ៍ផ្ទៃក្នុង៖
តាមរយៈការបន្តខិតខំ រៀបចំ និងអភិ វឌ្ឍន៍ផលិតផល
ទេសចរណ៍នៅតាមតំបន់ប៉ូលទេសចរណ៍សំខាន់ៗ និងបន្តជំរុញ ការបង្កើតផលិតផលនិងសេវាកម្មទេសចរណ៍ថ្មីៗដែលមានភាពទាក់ទាញសម្រាប់ទេសចរណ៍ផ្ទៃក្នុង
និង ទី៥)-ការផ្សព្វផ្សាយ ការអប់រំ និងបញ្ជ្រាបការយល់ដឹងជាសាធារណះ៖
តាមរយៈការរៀប ចំថ្នាលទំនាក់ ទំនងសាធារណៈ, កិច្ចសម្ភាសន៍, ការរំលេចសាច់រឿង (Feature
Stories), ការ ផលិតទ្វីបវីដេអូ ទេសចរណ៏ដែលមានសក្តានុពល
នៅតាមគោលដៅទេសចរណ៏រាជធានី ខេត្ត និងចម្រៀងទេសច រណ៍, ការផ្សព្វផ្សាយតាមរយៈបុគ្គលដែលមានឥទ្ធិពល (Influerceirs) នៅលើ ប្រព័ន្ធផ្សព្វផ្សាយ បណ្តាញ សង្គម អ្នកផលិតរូបភាព និងវីដេអូជំនាញ, ការរៀបចំ និងផ្សព្វផ្សាយ ព្រឹត្តិការណ៍សំខាន់ៗ និងព្រឹត្តិការណ៍នៅ
តាមរាជធានី-ខេត្តបម្រើដល់ចលនាទេសចរណ៏ផ្ទៃក្នុង ការពង្រឹង និងពង្រីកការ ចាប់យកបច្ចេកវិទ្យាឌីជីថល
ជាដើម។
ជាការពិតណាស់ ដើម្បីធានាការសម្រេចបាននូវការអនុវត្ត *វិធានការគោលនយោបាយជំរុញចលនា
ទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១២០២៣” នេះ ប្រកបដោយភាពជោគជ័យ និងប្រសិទ្ធភាពខ្ពស់ ទាមទារចាំបាច់នូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ប្រកបដោយការទទួលខុសត្រូវខ្ពស់រៀងៗខ្លួន ដោយឈរលើគោលការណ៍ ភាពជាដៃគូ “រដ្ឋ ឯកជន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដៃគូ អភិវឌ្ឍ”។ ការដាក់ចេញ និង ការជំរុញអនុវត្តវិធានការគោលនយោបាយនេះ នឹងចូលរួមស្តារ និង លើកស្ទួយវិស័យទេសចរណ៍កម្ពុជា ដែលនឹងផ្តល់ផ្លែផ្កាចូលរួមទ្រទ្រង់ ដល់ការងើបឡើងវិញនៃ កំណើនសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-១៩ និងជាមូលដ្ឋានក្នុងការត្រៀមបើកទទួលទេសចរណ៍វ៉ាក់សាំង សំដៅស្តារ និងពន្លឿនដំណើរការឡើងវិញន សកម្មភាពសង្គម-សេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា តាមគន្លងប្រក្រគឺភាពថ្មី នៅចុងឆ្នាំ២០២១ ខាងមុខ។ ដោយឡែក ក្រសួងទេសចរណ៍ ក៏បានចេញ សេចក្តីជូនដំណឹង ស្តីពីការបើកទទួលទេសចរណ៍អន្តរជាតិដែលបានចាក់វ៉ាក់សាំងរួច ដែលមាន បំណងចង់មកទស្សនាកម្សាន្តនៅកម្ពុជាចាប់ពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះតទៅ ដោយការ ចាប់ផ្តើមដំបូងទៅ ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្ត កោះកុង និងបន្ទាប់មកនៅ ខេត្តសៀមរាប នៅក្នុងខ មករា ឆ្នាំ២០២២ នៅក្នុងក្របខណ្ឌនៃកម្មវិធី ទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់ នៅ និងទស្សនាក្នុងតំបន់ ឬ គោលដៅទេសចរណ៍សុវត្ថិភាព រយៈពេល ០៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ក្នុងសណ្ឋា គារ។
ភ្ញៀវទេសចរដែលមកក្នុងកម្មវិធីទេសចរណ៍វ៉ាក់សាំង តម្រូវឲ្យធ្វើតែតេស្តរហ័សរកអង់ទីហ្សែនក្ខវីដ-១៩ ប៉ុណ្ណោះ នៅពេលមកដល់អាកាសយានដ្ឋាន។ ករណីទទួលបានលទ្ធផលអវិជ្ជមាន ភ្ញៀវទេស ចរអាចដើរកម្សាន្ត ដោយសេរីនៅក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ដោយមូលដ្ឋាន អាជីវកម្មទេសចរណ៍ទាំងអស់សុទ្ធត ត្រូវបានត្រួតពិនិត្យការអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដា និងវិធានសុវត្ថិភាពទេសចរណ៏ជាមុនផងដែរ៕