(រ៉ង់ហ្គូន)៖ តាមការដកស្រង់ព័ត៌មាន នៅព្រឹកថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ អោយដឹងថា សារព័ត៌មាន BBC ប្រចាំនៅមីយ៉ាន់ម៉ាបានរាយការណ៍ឱ្យដឹងថា លោកស្រី អោង សាន ស៊ូ ជី (Aung San Suu Kyi) បានបដិសេធការចោទប្រកាន់ពីបទ «ញុះញង់» បង្កឱ្យមានការចលាចល ជាសាធារណៈ នៅក្នុងការផ្តល់សក្ខីកម្មនៅតុលាការ ជាលើកដំបូងរបស់លោកស្រី គិតចាប់តាំងពីរដ្ឋ ប្រហារយោធាបានកើតឡើង កាលពីថ្ងៃទី០១ ខែកុម្ភៈ ដែលបានធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ធ្លាក់ក្នុងភាពវឹកវរ។
សារព័ត៌មាន BBC ភូមា និង Myanmar Now បានរាយការណ៍ ដោយដកស្រង់សម្តីពីមេធាវីឱ្យដឹង ថា លោកស្រី Aung San Suu Kyi បានបដិសេធការចោទប្រកាន់ពីបទ «ញុះញង់» ទាក់ទងនឹង គណបក្សរបស់លោកស្រី ដែលបានផ្សព្វផ្សាយលិខិតមួយ កាលពីខែកុម្ភៈកន្លងទៅនេះ ដោយអំពាវ នាវឱ្យអង្គការអន្តរជាតិនានា កុំសហការជាមួយរបបយោធា។
ប្រភពដែលដឹងឮអំពីករណីនេះ បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន AFP ថា លោកស្រី Aung San Suu Kyi «បានថ្លែងសុន្ទរកថា ដោយខ្លួនលោកស្រីនៅតុលាការ»។ ប្រភពដដែលបានបន្ថែមថា ខ្លឹមសារនៃសក្ខីកម្មរបស់លោកស្រីនៅថ្ងៃអង្គារសប្ដាហ៍នេះ «មិនអាចត្រូវបានបង្ហាញ» ជាសាធារ ណៈនោះទេ រហូតទាល់តែតុលាការបានរកឃើញ និងបញ្ជាក់ពីការពិតសិន ដែលវាត្រូវបានគេ រំពឹងទុកថា នឹងកើតឡើងនៅសប្តាហ៍ក្រោយ៕