(ភ្នំពេញ)៖ យោងតាមលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដែលបានថ្លែងប្រាប់ នាយប់ថ្ងៃទី២៥ខែតុលាឆ្នាំ២០២១ម្សិលមិញ ថា រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសផ្អាកចរាចរ ណ៍ រថយន្តធុនធំដែលធ្វើដំណើរឆ្លងកាត់ផ្លូវលេខ២០អា ឬផ្លូវ១០៤ ចាប់ពីរង្វង់មូលកួរស្រូវ សង្កាត់ រលួស ខណ្ឌដង្កោ ទៅផ្សារកន្ទួត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
លោក ម៉េត មាសភក្ដី បានបញ្ជាក់ទៀតថា ការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ននៅតាមផ្លូវលេខ ២០អាខាងលើនេះ គឺព្រោះតែស្ថានភាពទឹកជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង និងហូរកាត់កំណាត់ផ្លូវ នេះយ៉ាងគំហក់៕