របាយការណ៍ បានអោយដឹងថា កម្ពុជាឈរលំដាប់កំពូលតារាង ក្នុងចំណោមប្រទេសដែលមានអត្រា អ្នកចាក់វ៉ាក់សាំងកូវីដ១៩ច្រើនជាងគេនៅតំបន់ អាស៊ាន និងប្រទេសមហាអំណាចមួយចំនួន


 (អន្តរជាតិ)៖ បើយោងតាមការចេញផ្សាយដោយ គេហទំព័រអន្តរជាតិ Our World in Data បានចុះផ្សាយនៅថ្ងៃអាទិត្យសប្តាហ៍នេះថា គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាមានអត្រាអ្នកទទួលចាក់វ៉ាក់សាំងរហូតដល់ ៨១% នៃចំនួនប្រជាជនសរុប ក្នុងនោះ៧៧% អ្នកដែលបានចាក់គ្រប់ដូស និង៤.១% ចាក់បានមួយដូស។ តាមរយៈតួលេខនេះកម្ពុជាគឺឈរលំដាប់កំពូលតារាង ក្នុងចំណោមប្រទេសដែលមានអត្រាអ្នកចាក់វ៉ាក់សាំងច្រើនជាងគេបំផុតមួយនៅតំបន់អាស៊ាន និងប្រទេសមហាអំណាចមួយចំនួន។

ខាងក្រោមនេះជាតារាង នៃអត្រាប្រជាជនដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ទៅតាមប្រទេសមួយចំនួន៖
១៖ កម្ពុជា ៨១%
២៖ សិង្ហបុរី ៨១%
៣៖ ព្រុយណេ ៧៩%
៤៖ ម៉ាឡេស៊ី ៧៧%
៥៖ អ៊ីតាលី ៧៧%
៦៖ ជប៉ុន ៧៧%
៧៖ បារាំង ៧៥%
៨៖ ចក្រភពអង់គ្លេស ៧៣%
៩៖ អាល្លឺម៉ង់ ៦៩%
១០៖ សហរដ្ឋអាមេរិក ៦៦%
១១៖ ថៃ ៥៥%
១២៖ វៀតណាម ៥៣%
១៣៖ ឡាវ ៤៣%
១៤៖ ឥណ្ឌូនេស៊ី ៤១%
១៥៖ ហ្វីលីពីន ២៥%
១៦៖ មីយ៉ាន់ម៉ា ២០% ៕