(ព្រះសីហនុ)៖ ទេសរដ្ឋមន្រ្តី លី ធុជ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យអ្នកវិយោជនជាតិចិន ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឆ្ពោះ ទៅរក ខេត្តព្រះសីហនុ អស់ការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមឲ្យបានឆាប់។
នេះជាការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ចូលរួមជាគណៈអធិបតីជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារវាង អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះ ជនពិការដោយសារមីន (អាជ្ញាធរមីន) និងសមាគមជួយសង្រ្គោះប្រជាជននៅកម្ពុជា នៃសាធារណ រដ្ឋប្រជាមានិតចិន ដើម្បីចលនាកៀរគរធនធានពីអ្នកវិនិយោគជនជាតិចិនទាំងក្នុងនិងក្រៅប្រទេស គាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅខេត្តព្រះសីហនុ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងប្រាប់អង្គពិធីថា ការរៀបចំពិធីនាថ្ងៃនេះ អាជ្ញាធរមីន បានទទួលនូវ គោលការណ៍អនុញ្ញាតពី សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ សម្រាប់ការចូលរួមពីវិស័យឯកជនដល់ការងារបោសសម្អាតមីន គាំទ្រដល់ការ អភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងខេត្តព្រះសីហនុ ហើយនេះគឺជាពិធីចុះហត្ថលេខាលើកទី១ សម្រាប់ការ ចូលរួមរបស់វិស័យឯកជនដល់វិស័យមីននៅកម្ពុជា ជាមួយមិត្តចិន ដែលពិធីនេះបានកើតចេញពីទំ នាក់ទំនងជាប្រវត្តិសាស្រ្តជាអមតៈពុំអាចកាត់ថ្លៃបាន ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ពោពេញ ដោយភាពជិតសិ្នទ្ធប្រៀបដូចជាអណ្តាត និងធ្មេញមិនអាចបំបែកគ្នាបាន រវាងព្រះរាជាណាចក្រ កម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ លោកបន្តទៀតថា ទោះបីជាពិធីនេះ ប្រព្រឹត្តិទៅរវាង អាជ្ញាធរមីន និងសមាគមជួយសង្រ្គោះប្រជាជននៅកម្ពុជា ក៏ដោយ ប៉ុន្តែវានឹងបម្រើដល់ផល ប្រយោជន៍ខេត្តព្រះសីហនុទាំងមូល។
ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរអរគុណជូនចំពោះ ឯកឧត្តម គួច ចំរើន ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ ដែលបានសហការរៀបចំឲ្យមានពិធីនេះ ព្រមទាំងបានកោត សរសើរប្រកបដោយការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ ឯកឧត្តម គួច ចំរើន មានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបានប្រែក្លាយ ខេត្តព្រះសីហនុ ជាខេត្តដែលមមានសន្តិសុខសណ្តាប់ធ្នាប់ល្អ បរិស្ថានស្រស់ស្អាត និងមានសក្តា នុពលក្នុងការទាក់ទាញការវិនិយោគពីគ្រប់មជ្ឈដ្ឋានទាំងអស់ជុំវិញពិភពលោក ក្រោមការដឹកនាំដ៏ ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។
ជាងនេះទៅទៀត ដើម្បីចូលរួមបំពេញនូវបំណងប្រាថ្នាដ៏ធំធេងបំផុតរបស់ សម្តេចតេជោ នាយក រដ្ឋមន្រ្តី ដែលតែងតែចង់ឃើញប្រជាជនកម្ពុជាទាំងអស់ បានទទួលនូវសុខសន្តិភាព និងសុវត្ថិភាព គ្រប់ៗគ្នា ក្នុងនាមសម្តេចតេជោ លោកទេសរដ្ឋមន្រ្តី លី ធុជ បានប្រគល់ជូន ឯកឧត្តម អភិបាលខេត្ត ដឹកនាំកិច្ចការងារកៀរគរធនធាននេះ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិ ផ្ទុះពីសង្រ្គាមនៅខេត្តព្រះសីហនុទាំងមូល ចូលរួមសម្រាកបន្ទុកដល់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានសូមស្វាគមន៍ចំពោះគោលបំណង ចំពោះការផ្តួចផ្តើមគំនិត និងការតាំងចិត្តខ្ពស់ របស់សមាគមជួយសង្រ្គោះប្រជាជននៅកម្ពុជា នៃ ប្រទេសមហាមិត្តចិន ក្នុងការចលនាកៀរគរធនធានពីវិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាល កម្ពុជា ដែលមានអាជ្ញាធរមីនជាសេនាធិការ ដើម្បីកម្ចាត់នូវឃាតករលាក់មុខឱ្យអស់ពីទឹកដីនៃខេត្ត ព្រះសីហនុ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូល ហើយ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានអំពាវនាវ ដល់អង្គការសង្គមស៊ីវិលចិន និងវិស័យឯកជនជាមិត្តចិន ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជួយ ឧបត្ថម្ភគាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីចូលរួមធានា សុវត្ថិភាពដល់ការអភិវឌ្ឍក្នុងខេត្ត និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕