(ភ្នំពេញ)៖ ឯកឧត្តម សាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៧២ នៃអង្គការសុខាភាពពិភពលោក ប្រចាំតំបន់ ប៉ាស៊ីហ្វិកខាងលិច តាមប្រព័ន្ធវីដេអូ ដោយក្នុងនោះលោកបានចែករំលែកបទពពិសោធន៍ ចំនួន៥ ចំណុច ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា។ នេះបើតាមសេចក្តីជូនព័ត៌មាន ដែល ទទួល បាននៅមុខនេះបន្តិច។
សូមបញ្ជាក់ជូនថា នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីសុខាភិបាល ដែលមានប្រទេសនិងដែនដី ជាសមាជិកទាំង៣៧ បានចូលរួមចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ក្នុងទម្រង់ ហាយប្រ៊ីដ ជាទម្រង់មានការចូលរួមដោយផ្ទាល់នៅទីក្រុងហ៊ីម៉ីជី ប្រទេសជប៉ុន និងតាមរយៈប្រព័ន្ធវី ដេអូ។
តាមនៃការចូលរួមក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងសុន្ទរកថា ចែករំលែកនូវបទពិសោធន៍ស្តីពី «ការប្រយុទ្ធនឹងជំងឺកូវដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា» ដែលមានខ្លឹមសារសំខាន់ៗ ដូចតទៅ៖