មូលនិធិ IMF លើកឡើងថា អាហ្វហ្កានីស្ថានប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ច ៣០ភាគរយ ស្ថិតក្រោមការកាន់ កាប់របស់ក្រុមតាលីបង់


 (ញូវយ៉ក)៖  យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)  គឺសេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្កានីស្ថាន អាចធ្លាក់ចុះ ៣០ភាគរយនៅឆ្នាំនេះ បន្ទាប់ពីរដ្ឋា ភិបាលរបស់ក្រុងតាលីបង់ចូលកាន់កាប់អំណាច ដែលអាចរុញច្រានមនុស្សរាប់លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រ។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា៖ «ដោយគ្មានជំនួយមនុស្សធម៌ ទ្រព្យសកម្មបរទេស មួយផ្នែកធំត្រូវបានបង្កកសេដ្ឋកិច្ចដែលពឹងផ្អែកលើជំនួយរបស់ប្រទេសអាហ្វហ្កានីស្ថានប្រឈមនឹងវិបត្តិសារពើពន្ធនិងជញ្ជីងទូទាត់ដ៏ធ្ងន់ធ្ងរ»។ភាគមិនប្រាកដប្រជាកើតមានឡើងលើសេដ្ឋកិច្ចរបស់ប្រទេសស្ថិតក្នុងតំបន់អាស៊ីភាគកណ្តាលឈៀងខាងត្បូងមួយនេះដែលបច្ចុប្បន្នគ្រប់គ្រងដោយក្រុមតាលីបង់ ដែលបានចូលកាន់កាប់ប្រទេសនេះក្នុងខែសីហា បន្ទាប់ពីកងទ័ពរបស់អាមេរិកដកចេញ។

លោក Torek Farhadi អតីតទីប្រឹក្សានៅមូលនិធិ IMF និងជាសមាជិករបស់អតីតរដ្ឋាភិបាលរបស់ លោកប្រធានាធិបតី Hamid Karzai បានប្រាប់កាសែត Nikkei Asia ថា៖ «អាហ្វហ្កានីស្ថានទទួល បានជំនួយពី ៧ ទៅ ៨ប៊ីលានដុល្លារក្នុងមួយឆ្នាំនាពេលកន្លងមក មុនពេលមកដល់របស់ក្រុម តាលីបង់។ នេះគឺជាការគាំទ្រថវិកាបន្ថែមលើការគាំទ្រផ្នែកយោធា ដែលផ្តល់អត្ថប្រយោជន៍សន្សឹមៗ ដល់ប្រព័ន្ធសេដ្ឋកិច្ច»

លោកបន្ថែមថា៖ «ឥឡូវជំនួយនេះត្រូវកាត់ផ្តាច់ទាំងស្រុង។ វាហាក់ដូចជាមនុស្សម្នាក់បាត់បង់ ប្រាក់ចំណូលដោយគ្មានការធានារ៉ាប់រងមកជំនួសចឹង។ ប្រទេសនេះបាត់បង់ប្រាក់ចំណូលពីជំនួយ បរទេសទាំងអស់របស់ខ្លួន»

មូលនិធិ IMF បានឱ្យដឹងក្នុងរបាយការណ៍ស្តីពីចក្ខុវិស័យសម្រាប់តំបន់មជ្ឈិមបូព៌ា និងអាស៊ី កណ្តាលថា ក្តីបារម្ភពីសន្តិសុខដែលជំរុញដោយលំហូរជនភៀសខ្លួន ក៏អាចមានភាពជំពាក់ជំពិន សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសផ្សេងទៀតផងដែរដូចជា ប៉ាគីស្ថាន អ៊ីរ៉ង់ និងតួកគី ហើយអាចដាក់ បន្ទុកដល់អារម្មណ៍ហានិភ័យរបស់វិនិយោគិន និងចក្ខុវិស័យកំណើនសេដ្ឋកិច្ចផងដែរ៕