(ហាណូយ)៖ តាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅ យប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ អោយដឹងថាក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារ ម្សិល មិញនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១១,៦៩២ករណីបន្ថែម ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០៥ករណីជា ករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុច កណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៦,៥២១នាក់។
ក្នុងរបាយការណ៍ថ្ងៃអង្គារនេះក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន២៤០នាក់បន្ថែមទៀតផងដែរ។
សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៧០៧,៤៣៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៤៧៥,៣៤៣នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ១៧,៥៤៥នាក់៕