(ភ្នំពេញ)៖ ក្នុងខែសីហា ឆ្នាំ២០២១ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ៥៧,៩៥៣ ដុល្លារអាមេរិក និង ១៤២,៥៧៥,៣០០រៀល ពីសប្បុរសជន សរុបចំនួន ៤,១៥១រូប ដែលរួមមានសមាជិកកិត្តិយស ៥រូប, សមាជិកគាំទ្រ ២,៧១៣រូប និងសប្បុរសជនផ្សេងៗ ១,៤៣៣រូប។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ ដែលតែង តែផ្តល់នូវអំណោយជាសុខភាព និងផ្តល់ឱ្យគ្រួសារកុមារនូវ អំណោយជាក្តីសង្ឃឹមតាមរយៈការគាំទ្រ និងចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវា ជាមួយបណ្តាធនាគារដៃគូដូចជា ធនាគារ Canadia, ធនាគារ ACLEDA, ធនាគារ ABA, ធនាគារ Chip Mong, ធនាគារ Wing, ធនាគារ Sathapana, ធនាគារ J Trust Royal និង ភ្នាក់ងារ True Money ឬតាមរយៈការបរិច្ចាគដោយផ្ទាល់នៅលេខាធិការដ្ឋានមូលនិធិ-គន្ធបុប្ផាកម្ពុជា ដែលមាន ទីតាំងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬតាមរយៈលេខទូរសព្ទ ០៦១ ៧០ ១១១១។
មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមលើកទឹកចិត្តដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសឱ្យបន្តចូល រួមបរិច្ចាគជាសមាជិកដែលរួមមាន៖ (១) សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ ០០០០០០ រៀល/ ៥ ០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ (២) សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ រៀល ក្នុងមួយខែ/ ៦០ ០០០ រៀល ក្នុងមួយឆ្នាំ៕