អាជ្ញាធរជាតិអប្សរា កំពុងស្ថាបនាស្ពានផ្លូវកង់ពីរ ទីតាំងក្នុងតំបន់រមណីយដ្ឋានអង្គរ

(សៀមរាប)៖ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាកំពុងដំណើរការសាងសង់ស្ពានលើកំណាត់ផ្លូវកង់ ប្រភេទ បេតុងចំនួន ២ កន្លែងផ្សេងគ្នា នៅក្នុងរមណីយដ្ឋានអង្គរ ក្នុងនោះស្ពានទី១ មានប្រវែង ១៥០ ម៉ែត្រ ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប រីឯស្ពានទី២ មានប្រវែង ២៥ ម៉ែត្រ ស្ថិតក្នុង ភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប។

ក្រោយពេលបញ្ចប់ការសាងសង់ស្ពាន លើកំណាត់ផ្លូវ កង់ទាំងពីរនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ រួមទាំងបានផ្តល់ បទពិសោធន៍ថ្មីបន្ថែមទៀតដល់អ្នកទស្សនា និងអ្នកនិយមមធ្យោបាយធ្វើដំណើរដោយកង់ ជាពិ សេសសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាដើម៕