ស្លាប់១១នាក់ និងរបួស១៣នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៣០ ខែសីហាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ បានអោយដឹងថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន១០ករណី បណ្តាលឲ្យមានអ្នកស្លាប់ចំនួន១១នាក់ និងរបួសចំនួន ១៣នាក់។

ជាទូទៅគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាកើតឡើងដោយមូលហេតុ៖ ល្បឿន មិនប្រកាន់ស្តាំង បត់គ្រោះថ្នាក់ ប្រជែង ស្រវឹង និងមិនគោរពសិទ្ធិ៕