យោធាថៃប្រើឧទ្ធម្ភាគចក្រដើម្បីដឹកអ្នកជំងឺកូវីដ១៩ទៅខេត្តកំណើត

ឧទ្ធម្ភាគចក្រដឹកជញ្ជូនរបស់យោធាថៃមួយកាលពីថ្ងៃអង្គារ បានចាប់ផ្តើមសេវាដឹកអ្នកជំងឺកូវីដ១៩ពីក្រុងបាងកកទៅកាន់ខេត្តកំណើតរបស់គេដើម្បីព្យាបាលនៅទីនោះ។ឧទ្ធម្ភាគចក្រផលិតនៅរុស្ស៊ី MI-17បានដឹកអ្នកជំងឺកំរិតស្រាលនិងមធ្យមចេញពីបន្ទាយទាហានមួយនៅកណ្តាលក្រុងបាងកកទៅកាន់ខេត្តតាក់និងភីតសានុលោក។

សរុបអ្នកជំងឺ១១នាក់ត្រូវបាននាំទៅព្យាបាលនៅខេត្តកំណើតរបស់គេក្នុងថ្ងៃដំបូងនៃការដឹកជញ្ជូនបែបនេះ។

តាមពិតយោធាថៃបានចាប់ផ្តើមដឹកជញ្ជូនអ្នកជំងឺកំរិតស្រាលពីក្រុងបាងកកទៅកាន់ខេត្តកំណើតរបស់គេតាំងពីថ្ងៃ២៩កក្កដាមកម្ល៉េះ តែប្រើយន្តហោះដឹកជញ្ជូនធុនC295 ដែលកែបំពាក់បរិក្ខាពេទ្យនិងគ្រែអ្នកជំងឺ។មកទល់ឥឡូវ យន្តហោះនេះបានដឹកអ្នកជំងឺបាន៨៤នាក់ទៅកាន់ខេត្តណាននិងនគរ ផាធូម៕