ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៦៦៨នាក់ ខណៈជាសះស្បើយ ៨១២នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៦៨នាក់ ខណៈអ្នកជំងឺ ៨១២នាក់ជា សះស្បើយ។

ក្នុងពេលជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលក៏បានបញ្ជាក់អំពីការស្លាប់របស់ មនុស្ស២៥បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៦,៥៨៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន៦៩,១៩៨នាក់ និងស្លាប់សរុប ចំនួន ១,៣៧៥នាក់៕