សភាវៀតណាម បើកសម័យប្រជុំដំបូងក្នុងអាណត្កិថ្មី និងបោះឆ្នោតជ្រើសរើសប្រធាន

លោកវឿង ឌិញ វេ បានជាប់ឆ្នោតជាថ្មីជាប្រធានសភាជាតិវៀតណាមកាលពីថ្ងៃអង្គារ នៅពេលអង្គនីតិបញ្ញត្តិចាប់ផ្តើមសម័យប្រជុំដំបូងក្នុងអាណត្តិទី១៥របស់ខ្លួន។

លោកវេ អាយុ៦៤ឆ្នាំ ទទួលបានសន្លឹកឆ្នោតគាំទ្រ១០០ភាគរយ ពីសមាជិកសភា៤៧៥រូប។

លោកត្រូវបានបោះឆ្នោតជាប្រធានសភាជាតិទី១៤កាលពីខែមីនាឆ្នាំមុន ។ជាអ្នកខេត្តង៉េអាន លោកមានសញ្ញាបត្របណ្ឌិតសេដ្ឋកិច្ចនិងជាសាស្ត្រាចារ្យនៅវៀតណាមនិងបរទេស។

លោកធ្លាប់ធ្វើជារដ្ឋមន្ត្រីហិរញ្ញវត្ថុពីឆ្នាំ២០០១ដល់២០១៣ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម និងជាឧបនាយករដ្ឋមន្ត្រីនៅឆ្នាំ២០១៦។
លោកក៏ធ្លាប់ធ្វើជាលេខាបក្សទីក្រុងហាណូយ នៅឆ្នាំ២០២០។

សម័យប្រជុំសភាក្រោយការបោះឆ្នោតសភាជាតិលើកទី១៥កាលពីខែឧសភានេះនឹងបន្តរហូតដល់ថ្ងៃ៣១សីហា។វាត្រូវកាត់បន្ថយពេល៥ថ្ងៃដោយសារសភាពការណ៍ជំងឺឆ្លងកូវីដ១៩។

ក្រៅពីអនុម័តតំណែងថ្នាក់ដឹកនាំសភា៥០រូប សម័យប្រជុំនេះក៏ពិនិត្យមើលឡើងវិញសភាពការណ៍សេដ្ឋកិច្ច-សង្គម ចំណាយសាធារណៈ និងការសំរេចលើកម្មវិធីជាតិ២ស្តីពីការអភិវឌ្ឍជនបទនិងការកាត់បន្ថយភាពក្រីក្រ៕