ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ ឲ្យដឹងថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា នៅរយៈពេល៥ខែដើមឆ្នាំ២០២១នេះ មាន ការធ្លាក់ចុះ៩២% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០។
ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលរូបនេះ បានសម្លឹងឃើញនូវការកើនឡើងមកវិញ លើការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «បើយើងធៀបការដឹកជញ្ជូនតាមផ្លូវអាកាស នៅរយៈពេល៥ខែដើមឆ្នាំ២០២១នេះ ទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ឃើញថា កានការធ្លាក់ ចុះ៩២% យើងមិនទាន់ឃើញមានកំណើនវិញទេ ប៉ុន្តែបើមើលការដឹកជញ្ជូនទំនិញវិញឡើង ពីមុន ធ្លាក់ចុះជាង៦០% នៅឆ្នាំ២០២០ ឥឡូវនេះបើយើងគិត៥ខែ ឃើញថយចុះតែជាង៣០%ទេ»។
លោកបន្តថា ការកើនឡើងនៃការដឹកជញ្ជូនតាមផ្លូវអាកាសនេះ ដោយសារការកើនឡើងនៃការប្រើ ប្រាស់ទំនិញច្រើនដូចជា ទំនិញតាមអនឡាញ ព្រមទាំងការដឹកជញ្ជូនទំនិញផ្សេងទៀត រួមទាំងការ ដឹកជញ្ជូនវ៉ាក់សាំង បរិក្ខាពេទ្យជាដើម។
បើតាមលោក ស៊ីន ចាន់សិរីវុត្ថា នៅ៥ខែឆ្នាំ២០២១នេះ អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់ កម្ពុជាទទួលបានអ្នកដំណើរ ចំនួន១១៥ ៣៥៣នាក់ ស្មើនឹង៤១៣៤ជើង ខណៈការដឹកជញ្ជូន ទំនិញមានចំនួន ២២៩៧៣តោន។
លោកបានបញ្ជាក់ទៀតថា តាមការព្យាការណ៍ការធ្វើដំណើរតាមផ្លូវអាកាស អាចនឹងល្អប្រសើរឡើង វិញ នៅឆ្នាំ២០២៣។ ដោយឡែកបើតាមការរំពឹងរបស់ក្រុមហ៊ុនផលិតយន្ដហោះធំៗ២ គឺ Boeing និង Airbus ការហោះហើរមានប្រក្រតីភាពឡើងវិញអាចក្នុងអំឡុងឆ្នាំ២០២៣-២០២៤៕