ខេត្តឧត្តរមានជ័យ ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដចំនួន ២១២នាក់ថែមទៀត និងជាសះស្បើយ១៦នាក់

រដ្ឋបាលខេត្តឧត្តរមានជ័យ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន២១២ករណីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងព្យាបាលជាសះស្បើយចំនួន ១៦នាក់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលទទួលបាននៅថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង២១២នាក់ ក្នុងនោះអ្នកជំងឺចំនួន ៩៦នាក់ ជាពលករកំពុងធ្វើចត្តាឡីស័ក និង១០៧នាក់ទៀត ជាពលករទើបមកពីប្រទេសថៃ តាម ច្រកអន្តរជាតិអូរស្មាច់ និងចំនួន៩នាក់ទៀត ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺ កូវីដ១៩ ចំនួន ២,៩៨៨ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន ២,៧៨៩ករណី និងករណីឆ្លង ក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន ២០០ករណី បានព្យាបាលជាសះស្បើយចំនួន ៥៤៤នាក់ កំពុង សម្រាកព្យាបាលចំនួន ២,៤៣៨នាក់ និងស្លាប់បាត់បង់ជីវិត ៦នាក់ផងដែរ៕