នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចាបានរងការវាយប្រហារពីក្រុមអ្នកតវ៉ាកាលពីថ្ងៃសុក្រទី២កក្កដាចំពោះការហាមឃាត់មិនឱ្យបរិភោគអាហារនៅក្នុងភោជនីយដ្ឋាន ដោយបង្កើតការលំបាកផ្នែកសេដ្ឋកិច្ចបន្ថែមទៀតសម្រាប់ប្រជាជនរាប់ពាន់នាក់។
ហ្វូងមនុស្សដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅវិមានរដ្ឋាភិបាលកាលពីថ្ងៃសុក្រក៏រួមមានអ្នកធ្លាប់ស្គាល់មុខពីការជួបជុំកាលពីមុនៗផងដែរ ដែលផ្តោតលើនយោបាយ។
ប៉ុន្តែលើកនេះពួកគេសម្រេចចិត្តសង្កត់ធ្ងន់លើបញ្ហាជាក់ស្តែងខ្លាំងជាងមុន។ការហាមប្រាមការបរិភោគអាហារក្នុងភោជនីយដ្ឋានរយៈពេលមួយខែដែលបានប្រកាសនៅពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍សប្តាហ៍មុនដោយគ្មានការព្រមានជាមុនបានចូលជាធរមាននៅទីក្រុងបាងកកនិងខេត្តជុំវិញកាលពីថ្ងៃចន្ទ។
លទ្ធផលនេះបានបង្កការថប់បារម្ភយ៉ាងខ្លាំងសម្រាប់អ្នករកស៊ីខាងភោជនីយដ្ឋាននិងអ្នកបើកតូបលក់អាហារនានាដែលកំពុងជួបការលំបាករួចជាស្រេចក្នុងការទាក់ទាញអតិថិជន ចាប់តាំងពីការចាប់ផ្តើមនៃកូវីដរលកទី ៣ កាលពីខែមេសា។
មេដឹកនាំបាតុកម្មលោក ផានូពង់ ចាដណុក បានទាមទារឱ្យលោកនាយករដ្ឋមន្ត្រីបើកហាងលក់អាហារដើម្បីបន្តខ្សែជីវិតដល់ប្រតិបត្តិករអាហារមុនពេលគិតគូរអំពីការបើកប្រទេសឡើងវិញ។
ឧត្តមសេនីយ៍ប្រាយុទ្ធកាលពីខែមុនបានប្រកាសពីផែនការបើកប្រទេសនេះឡើងវិញដល់ទេសចរបរទេសឱ្យបានពេញលេញនៅពាក់កណ្តាលខែតុលារួមជាមួយនឹងការបន្តសកម្មភាពសេដ្ឋកិច្ចដទៃផ្សេងទៀត។ឧត្តមសេនីយ៍ប្រាយុទ្ធមិនមានវត្តមានដើម្បីស្តាប់ការទាមទាររបស់បាតុករទេ។
អ្នកនាំពាក្យម្នាក់បាននិយាយថា គាត់បានចាកចេញពីវិមានរដ្ឋាភិបាលភ្លាមៗមុនម៉ោង ៤រសៀលដើម្បីចូលរួមពិធីបុណ្យសព៕