សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអនុញ្ញាតឲ្យលោក វ៉ូ ក្វាង មិញ (Vu Quang Minh)ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណ រដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសមនិងជម្រាបលានៅព្រឹកថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២១ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី ។
សូមបញ្ជាក់ជូនថាលោក វ៉ូ ក្វាង មិញ បានមកបំពេញបេសកកម្មការទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ ២០១៨ ដែលគិតរហូតមកដល់ពេលនេះមានរយៈពេលជិត៤ ឆ្នាំហើយៗលោកក៏ត្រូវបញ្ចប់អាណត្តិការទូតនៅកម្ពុជានៅក្នុងឆ្នាំ២០២១ នេះ ។
កម្ពុជា-វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃ២៤ខែមិថុនាឆ្នាំ១៩៦៧កម្ពុជា-វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាផ្លូវកា។
ប្រវត្តិសាស្ត្រ ៥៤ ឆ្នាំកន្លងមកអាចនិយាយបានថាទោះបីត្រូវជួបការលំបាក និងបញ្ហាប្រឈបដ៏ច្រើនរាប់មិនអស់ក៏ប៉ុន្តែចំណងទំនាក់ទំនងសាមគ្គីភាពមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិ បត្តិការរវាងកម្ពុជានិងវៀតណាមត្រូវបានពង្រឹងនិងអភិវឌ្ឈន៍ជាបន្តបន្ទាប់ ។
ជាក់ស្តែងទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមនារយៈពេល៣ខែនៃដើមឆ្នាំ២០២១នេះមានកំណើនខ្ពស់ដល់ទៅ ១០៣ %ឬស្មើ ២.៦៩ ពាន់លានដុល្លារ ។
កម្ពុជាបាននាំចេញទំនិញទៅវៀតណាមក្នុងទំហំទឹកប្រាក់១.៤៧ពាន់លានដុល្លារ ជាអត្រាកំណើនខ្ពស់កប់ពពករហូតដល់ទៅ ៤៤៣% ។រីឯវៀតណាមវិញបាននាំទំនិញមកកម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ១.២២ ពាន់លានដុល្លារឬស្មើនឹងកើន១៥.៨៣% ។
ការនាំចេពីកម្ពុជាទៅវៀតណាមបន្តមានកំណើនខ្ពស់ខ្លាំងប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើតាមទិន្នន័យពីការិយាល័យពាណិជ្ជកម្មវៀតណាមនៅកម្ពុ ជា ។
ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជាទៅវៀតណាមគឺភាគច្រើនជាផលិតផលកសិកម្មរួមមាន ស្រូវ គ្រាប់ស្វាយ ចន្ទី កៅស៊ូ និងបន្លែ ។
ដោយឡែកផលិតផលវៀតណាមនាំចូលកម្ពុជាវិញមានដូចជា ដែកនិង ដែកថែប ផលិត ផលសម្លៀកបំពាក់ស្បែកជើង ប្រេងនិងហ្គាសជាដើម។
សម្រាប់ឆ្នាំ ២០២០ កន្លងទៅទោះបីជាផលប៉ះពាល់ដោយការរីករាលដាលនៃវីរុសកូវីដ-១៩ក៏ដោយក៏ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនៅតែរក្សាបានកំណើន០.៨៤ ភាគរយបើធៀបនឹងឆ្នាំ២០១៩គឺឈានដល់ ៥.៣៣ ពាន់លានដុល្លារអាម៉េរិក។
រហូតមកទល់ឆ្នាំ ២០២០ ការវិនិយោគរបស់វៀតណាមនៅ កម្ពុជាទទួលបានលទ្ធផលជាវិជ្ជមានដែលមានគម្រោងវិនិយោគចំនួន ១៨៤ និង មានទុនសរុបប្រមាណ ២.៧៦ ពាន់លានដុល្លារអាម៉េរិកដែលជាប់ចំណាត់ថ្នាក់ ទី៣ ក្នុងចំណោម៧៨ប្រទេសនិងដែនដីដែលវៀតណាមបានដាក់ទុនវិនិយោគ(បន្ទាប់ពីប្រទេសរុស្ស៊ី និងឡាវ)។
សម្រាប់ប្រទេសវៀតណាម គឺបានចាប់ផ្តើមវិនិយោគនៅកម្ពុជាចាប់ពីឆ្នាំ ២០០៥ ។
ចាប់ពីឆ្នាំ២០១៥ រហូតមកទល់ឆ្នាំ២០២០កម្ពុជាទទួលបានគម្រោង ជាមធ្យមចំនួន១០ក្នុងមួយឆ្នាំដែលមានទុនវិនិយោគសរុបប្រមាណពី៣០-៧០ លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំហើយភាគច្រើនផ្តោតលើវិស័យកសិកម្ម ធនាគារនិងទូរគម នាគមន៍។ប្រទេសទាំងពីរក៏នៅមានការវិវឌ្ឍលើវិស័យជាច្រើនផ្សេងទៀតដូចជាទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននៃប្រទេសទាំងពីរ ការអប់រំ ការ បណ្តុះបណ្តាលនិងកិច្ចសហប្រតិបត្តិការផ្នែកសុខភាពសាធារណៈ ៕