គិតត្រឹមព្រឹកថ្ងៃទី០៣ ខែកក្កដា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៤.៩៨លាននាក់ ស្លាប់ជាង ៩.៦០ម៉ឺននាក់

យោងតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ដែលបានចេញផ្សាយបានអោយដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៤,៩៨៧,០៤៣ នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៩៦,០៤៩នាក់ផងដែរ។

ប្រទេសឥណ្ឌូនេស៊ី នៅតែជា ប្រទេសមាន ចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិក អាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

របាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,២២៨,៩៣៨នាក់ (ស្លាប់ ៥៩,៥៣៩នាក់)

* ហ្វីលីពីន ឆ្លងចំនួន ១,៤២៤,៥១៨នាក់ (ស្លាប់ ២៤,៩៧៣នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៧៦៥,៩៤៩នាក់ (ស្លាប់ ៥,៣២៧នាក់)

* ថៃ ឆ្លងចំនួន ២៧០,៩២១នាក់ (ស្លាប់ ២,១៤១នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៦១,២១០នាក់ (ស្លាប់ ៣,៣៦៤នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦២,៥៩៩នាក់ (ស្លាប់ ៣៦នាក់)

* កម្ពុជា ឆ្លងចំនួន ៥២,៣៥០នាក់ (ស្លាប់ ៦៦០នាក់)

* វៀតណាម ឆ្លងចំនួន ១៨,១២១នាក់ (ស្លាប់ ៨៤នាក់)

* ទ្បាវ ឆ្លងចំនួន ២,១៧៦នាក់ (ស្លាប់ ៣នាក់)

* ព្រុយណេ ឆ្លងចំនួន ២៦១នាក់ (ស្លាប់ ៣នាក់)៕