ខេត្តព្រៃវែង បង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ ៤៥នាក់បន្ថែមទៀត

រដ្ឋបាលខេត្តព្រៃវែង បានប្រកាសរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៥នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នាថ្ងៃទី០១ ខែក្កដា ឆ្នាំ២០២១ ម្សិលមិញ ដែលប្រកាស ដោយក្រសួងខាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែល ទទួលបាននៅថ្ងៃទី០២ ខែ កក្កដា ឆ្នាំ២០២១។

រដ្ឋបាលខេត្ត បានឱ្យដឹងថា អ្នកជំងឺទាំងនោះរួមមាន៖ នៅស្រុកស្វាយអន្ទរ ០៩នាក់ ស្រុកពាមរក៍ ០៦នាក់ ស្រុកព្រះសេ្តច ២នាក់ ស្រុកកញ្ច្រៀច ១នាក់ ស្រុកពោធិ៍រៀង ៥នាក់ ស្រុកបាភ្នំ ៤នាក់ ស្រុកពាមជរ ២នាក់ ស្រុកកំពង់ត្របែក ៥នាក់ ក្រុងព្រៃវែង០៨នាក់ និងស្រុកកំចាយមារ ២នាក់ ព្រមទាំងមកពីខេត្តខេត្តកណ្ដាល ១នាក់។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៤៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែកតាមដានសុខ ភាពរយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក៕