ខេត្តតាកែវ ប្រកាសពីករណីស្លាប់មនុស្ស៣នាក់ ដោយសារជំងឺរលាកស្ងួតធ្ងន់ធ្ងរ និងមានវិជ្ជមានកូវីដ១៩

រដ្ឋបាលខេត្តតាកែវ បានប្រកាសពីករណីស្លាប់មនុស្សចំនួន ០៣នាក់ ថ្ងៃទី០១ និងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ដោយសារជំងឺរលាកស្ងួតធ្ងន់ធ្ងរ វិបត្តិដកដង្ហើម និងមានវិជ្ជមានកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែល ទទួលបាននៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា អ្នកជំងឺដែលស្លាប់ទាំង ៣នាក់ខាងលើនេះ រស់នៅស្រុកទ្រាំង, ស្រុកគិរីវង់ និងស្រុកសំរោង។

អាជ្ញាធរខេត្តតាកែវ សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាង ក្រៀមក្រំជាទីបំផុតជាមួយគ្រួសារសព៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តតាកែវ៖