ឯកឧត្តម ឃួង ស្រេង ទទួលជំនួយសង្គ្រោះបន្ទាន់ជាសាច់ប្រាក់និងស្បៀងពី ទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ នូវទឹកប្រាក់ចំនួនទឹកប្រាក់៨០ម៉ឺនដុល្លារ

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេងបានឲ្យដឹងថា នៅក្នុងរាជធានីភ្នំ ពេញ ប្រជាពលរដ្ឋ ក្រីក្រ ប៉ះពាល់ដោយជម្ងឺកូវីដ-១៩នៅរាជធានីភ្នំពេញ ប្រមាណ១០ម៉ឺនគ្រួសារ ដែល ទទួលបាន ប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ-១៩ ខណៈដែល ប្រទេស កម្ពុជាបាននិងកំពុងប្រឈមនឹងការរីករាលដាលជំងឺ-១៩នេះ។

ទោះបីជាយ៉ាងណាក្តី ប្រជា ពលរដ្ឋ ក្រី ក្រដែលទទួលបានថវិកាជំនួយគាំពារសង្គមពីរាជរដ្ឋាភិបាល ហើយ គឺមិនត្រូវបានទទួល ប្រាក់ ឧបត្ថមពីរាជរដ្ឋាភិបាល ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ-១៩នេះទៀតទេ ។

ការបញ្ជាក់បែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើង នាព្រឹកថ្ងៃ ទី១៧ មិថុនា នេះ នៅសាលារាជធានីភ្នំពេញខណៈដែលលោកអញ្ជើញទទួលជំនួយសង្គ្រោះបន្ទាន់ ជាសាច់ប្រាក់និងស្បៀងពី ទីភ្នាក់ងារ ស្វីសសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ នូវទឹកប្រាក់ ចំនួនទឹកប្រាក់៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិកដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលរងការប៉ះពាល់ដោយជំងឺកូវិត-១៩នៅរាជធានីភ្នំពេញ។

ឯកឧត្តម អផិបានរាជធានីភ្នំពេញ ក្នុងពេលជាមួយគ្នានោះដែរ ក៏បានមានប្រសាសន៍បន្តទៀតថា ៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជា ពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ទីភ្នាក់ងារ ស្វីស សម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការដែលបានផ្តល់ទឹកប្រាក់ចំនួន៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិកជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផល ប៉ះពាល់ធ្ងន់ធ្ងរ មេរោគកូវីដ-១៩ ។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួម ចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់ វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំង ព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា
ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាបាន និង កំពុង ជូបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាត់ពីមេរោគកូវីដ-១៩ (Covid-i9)។

សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំ ទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និង ប្រជាជនកម្ពុជាទាំងអស់៕