ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៥៥នាក់ ខណៈអ្នកជំងឺចំនួន៨១០ នាក់ជា សះស្បើយ។ក្នុងពេលជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់អំពីការស្លាប់របស់មនុស្ស ១១នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩ផងដែរ ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៧,៣២១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣០,៦១៧នាក់ និងស្លាប់សរុបចំនួន ៣១១នាក់៕