បើកឱ្យដំណើរការធ្វើចរាចរណ៍រថយន្តតាក់ស៊ីទាំងអស់រវាងក្រុងកំពង់ឆ្នាំង-រាជធានីភ្នំពេញ ឡើងវិញ ក្រោយផ្អាក២ថ្ងៃ

តាមសេចក្ដីប្រកាស ដែល ទទួលបាន បានបញ្ជាក់អោយដឹងថា បន្ទាប់ពីរដ្ឋបាលក្រុង បានបិទ ចរាចរណ៍របស់រថយន្តតាក់ស៊ីរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីរក ឃើញអ្នកបើកតាក់ស៊ី២នាក់ បានឆ្លងជំងឺកូវីដ១០ ក្នុងនោះមានឈ្មោះ ង វណ្ណា ភេទប្រុស អាយុ៦៣ ឆ្នាំ ជាអ្នកបើកបររថយន្តតាក់ស៊ី នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង និងឈ្មោះសោម ឡុង ភេទប្រុស អាយុ៦៦ ឆ្នាំ ជាអ្នកបើកបររថយន្តតាក់ស៊ី និងលក់បាយ គុយទាវ នៅបេនឡានផ្សារលើក្រុងកំពង់ ឆ្នាំង។

រដ្ឋបាលក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១នេះ បានបើកឱ្យរថយន្តតាក់ ស៊ីទាំងអស់ ធ្វើចរាចរណ៍ទៅមករវាងក្រុង កំពង់ឆ្នាំង និងរាជធានីភ្នំពេញឡើងវិញ និងទៅកាន់កន្លែង ផ្សេងៗទៀត។

រដ្ឋបាលក្រុងកំពង់ឆ្នាំង ក៏បានអំពាវ នាវចំពោះប្រជាពលរដ្ឋទូទៅ ដែលធ្វើដំណើរ តាមរថយន្តតាក់ស៊ី ប្រកាន់ភ្ជាប់នូវវិធានការ «៣ការពារ ៣កុំ» ហើយ រថយន្តតាក់ស៊ីទាំងអស់ត្រូវ ចូលចតនៅកន្លែង តែមួយតាមការកំណត់របស់សមត្ថកិច្ច ហាមចតដោយគ្មានសណ្តាប់ធ្នាប់របៀប រៀបរយ ដូចជានៅ សួនពុទ្ធិសែននាងកង្រី , ផ្លូវកែងជិតសាលាបឋមសិក្សាគំរូក្នុងនិងកន្លែងផ្សេងៗ ទៀត ។

រដ្ឋបាលក្រុងកំពងឆ្នាំង ក៏បានអំពាវនាវសារជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានការពាក់ព័ន្ធ ជាមួយនឹង ឈ្មោះ ញូង វណ្ណា និងឈ្មោះ សោម ឡុង ដែលវិជ្ជមានមេរោគកូវីដ-១៩ (Covid-19) បើមានអាការៈសុខភាពមិនស្រួល ឬមានការសង្ស័យ ត្រូវប្រញាប់ប្រញាល់មកពិនិត្យសុខភាព នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង៕