យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ម្សិលម៉ិញនេះបានអោយដឹងថា ក្រសួងសុខាភិបានសិង្ហបុរីបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ថា ឧបករណ៍តេស្តរហ័ស (ART) សម្រាប់ធ្វើតេស្ដដោយខ្លួនឯង នឹងត្រូវបានដាក់លក់ជាសាធារណៈ នៅតាមឱសថដ្ឋាន ចាប់ពីថ្ងៃទី១៦ មិថុនានេះទៅ។
ឧបករណ៍ធ្វើតេស្តដោយខ្លួនឯងទាំងនេះ បានទទួលការអនុញ្ញាតបណ្តោះអាសន្នពីអាជ្ញាធរវិទ្យា សាស្ត្រសុខាភិបាល (HSA) ដើម្បីយកទៅលក់ឱ្យមនុស្សទូទៅ។
ឧបករណ៍ទាំងនោះមាន Abbott PanBio COVID-19 Antigen, QuickVue At-Home OTC COVID-19, SD Biosensor SARS-CoV-2 Antigen Self-Test Nasal និង SD Biosensor Standard Q COVID-19 Ag Home Test។
ក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ការធ្វើតេស្តដោយឧបករណ៍ធ្វើតេស្តទាំងនេះ នឹងឃើញ លទ្ធផលក្នុងរយៈពេលតិចជាង ២០នាទី៕