WHO ព្រមានថា បើព្រជាពលរដ្ឋឆាប់ភ្លេចខ្លួនថាមិនអី ដោយមានការប្រមូលផ្ដុំគ្នាច្រើន នោះស្ថាន ភាពនៃ ការរាតត្បាតនៃជំងឺកូវីដ១៩នៅកម្ពុជា នឹងអាចមានសភាពធ្ងន់ ធ្ងរជាងបច្ចុប្បន្ននេះ

នាឱកាសរួមដំណើរជាមួយលោកជំទសវ ឱ វណ្ណឌីន និងលោកស្រី Foroogh Foyouzat តំណាង UNICEF អញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវី ដ១៩ នៅរាជធានីភ្នំពេញ និង ខេត្ដកណ្ដាល នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ម្សិម៉ិញនេះតំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា លោកស្រី លី អាយឡាន បានថ្លែងថា ស្ថានភាព នៃការរាតត្បាតនៃជំងឺកូវីដ១៩វានឹង អាចមានសភាពធ្ងន់ធ្ងរជាងអ្វីដែលយើងឃើញនាពេលបច្ចុប្បន្ននេះ ប្រសិនបើប្រជាពលរដ្ឋកម្ពុជា ឆាប់ភ្លេចខ្លួន ថាមិនអីទេ ហើយបន្ធូរបន្ថយនូវវិធានការពារ នោះ វានឹងក្លាយជាគ្រោះថ្នាក់មួយជាក់ ជាមិនខាន។

តំណាងអង្គការសុខភាពពិភពលោករូបនេះ បានថ្លែងបន្ដថា «ការបន្ធូរបន្ថយនូវវិធានការពារកូវីដ១៩ នឹងធ្វើឱ្យមានកំណើនកើនឡើងនៃការជួបជុំគ្នា ហើយការជួបជុំគ្នានេះហើយ ដែលជំរុញឱ្យមានឆ្លង កាន់តែច្រើនឡើង»។

លោកស្រី លី អាយឡាន បានបន្ដទៀតថា «បច្ចុប្បន្ននេះ មិនមែនជាពេលវេលាដែលយើងត្រូវបន្ថូរ បន្ថយវិធានការពារកូវីដ១៩នោះទេ គឺជាពេលវេលាមួយដែលត្រូវខិតខំបន្ថែមទៀត ដើម្បីការពារ រៀងៗខ្លួន ដើម្បីយើងបានចៀសផុត និងបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ១៩នេះ។ ខ្ញុំសង្ឃឹមថា យើង នឹងអាចឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះទាំងអស់គ្នា»។

លោកស្រី លី អាយឡាន ក៏បានថ្លែងអំពាវនាវពលរដ្ឋកម្ពុជា បន្ដអនុវត្ដនូវវិធានការពារកូវីដ១៩ឱ្យ បានគ្រប់ៗគ្នា ព្រោះការរួមចំណែកនេះ នឹងអាចធ្វើឱ្យយើងដើរចេញបានពីប្រអប់នៃការចម្លងវីរុស កូវីដ១៩ ជាពិសេសការចាក់វ៉ាក់សាំងកូវីដ១៩ គឺអាចជួយទៅដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។

ប៉ុន្ដែការប្រើប្រាស់វ៉ាក់សាំងតែមួយមុខមិនមែនជាជម្រើសក្នុងការទប់ស្កាត់បាននូវការឆ្លងជំងឺកូវីដ១៩នោះទេ អ្វីដែលសំខាន់ គឺយើងត្រូវរួមគ្នាអនុវត្ដឱ្យបានខ្ជាប់ខ្ជួន ៣ការពារ ៣កុំ បូកទាំងការចាក់វ៉ាក់ សំាងការពារកូវីដ១៩ និងវិធានការផ្សេងៗទៀតដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បាន ដាក់ចេញ។

ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ លោកស្រី លី អាយឡាន ក៏បានគូសបញ្ជក់ថា «ពលរដ្ឋកម្ពុជា មានភ័ព្វសំណាងណាស់ ដែលទទួលបានការចាក់វ៉ាក់សាំង ដោយមិនគិតថ្លៃទន្ទឹម នឹងនោះក៏មាន មានជនបរទេសផងដែរ។ ហើយខ្ញុំពិតជាសប្បាយចិត្ដ ដែលឃើញមនុស្សវ័យ ចំណាស់ និងជនដែលមានពិការភាព បានទទួលការវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាពិសេសផ្ដល់ អាទិភាពមុនគេ ដោយការយកចិត្ដទុកដាក់»៕