ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន២ទីតាំងបន្ថែមដើម្បីធ្វើការវិនិយោយគបន្ថែមនៅកម្ពុជាក្នុងទំហំទឹកប្រាក់វិនិយោគជាង១០លានដុលា្លរ។
យោងតាមហ្វេប៊ុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានចេញផ្សាយនៅថ្ងៃទី០៥ខែមេសានេះបានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនគណៈកម្មាធិ ការវិនិយោគកម្ពុជានិងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនដូចខាងក្រោម១- MCBAG CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទដែល មានទីតាំង វិនិយោគស្ថិតនៅអគារA-17 ផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត កណ្តាល មានទុនវិនិយោគចំនួន៣,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បាន ចំនួន៨១៨កន្លែង។ ២- CAMBODIAN QI MING XING JIA JU YONG PIN CO., LTD: គម្រោង បង្កើតរោង ចក្រផលិតស្បែកជើងកាបូប និងខ្សែក្រវាត់គ្រប់ប្រភេទដែលមានទីតាំង វិនិ យោគស្ថិតនៅភូមិអូចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិ យោគប្រមាណ៩,១លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ១ ០២២ កន្លែង៕