ភ្នំពេញ ៖ កម្ពុជា បានបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន ៨៦នាក់ទៀត ។ ក្នុងថ្ងៃនេះដែរ មានអ្នកជំងឺចំនួន ៣៤នាក់បានជាសះស្បើយ និងចំនួន ១ ០៥៨នាក់កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
តាមរបាយការណ៍បញ្ជាក់ថា ខេត្តព្រះសីហនុ ចំនួន ៤៣នាក់ នៅភ្នំពេញ ២៥នាក់ ខេត្តត្បូងឃ្មុំ ៣នាក់ ខេត្តស្វាយរៀង ៣នាក់ ខេត្តក្រចេះ ៣នាក់ ខេត្តព្រៃវែង ២នាក់ ខេត្តកំពង់ចាម ២នាក់ ខេត្តកណ្ដាល ២នាក់ ខេត្តសៀមរាប ២នាក់ និងខេត្តកែប ចំនួន ១នាក់។
គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នេះ កម្ពុជា មានករណីឆ្លងជំងឺកូវីដ-១៩ សរុប ២.២៣៣នាក់ អ្នកជាសះស្បើយចំនួន ១.១៦៦នាក់ អ្នកជំងឺកំពុងព្យាបាលចំនួន ១.០៥៤នាក់ និងស្លាប់ចំនួន ១០នាក់៕